លោកបណ្ឌិត ទូច វណ្ណៈ និងលោកស្រី ដឹកនាំក្រុមការងារសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ដង្ហែកឋិនទានសាមគ្គីវេរប្រគេនព្រះសង្ឃនៅវត្តថ្លាវ ក្នុងស្រុកស្វាយអន្ទរ ចេញផ្សាយថ្ងៃចន្ទ ទី១៣ ខែវិច្ឆិការ ឆ្នាំ២០២៣ ការិយាល័យនិពន្ធ 017778289=0882476167
ខេត្តព្រៃវែង ៖ ព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) និងលោកស្រី ហោ វ៉ាន់នី ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បានចូលរួមដង្ហែកឋិនទានសាមគ្គី ទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅវត្តពោធិដ្ឋាន ហៅវត្តថ្លាវ ស្ថិតក្នុងភូមិថ្លាវ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ។
ក្នុងឱកាសនោះ លោកបណ្ឌិត ទូច វណ្ណៈ និងលោកស្រី ហោ វ៉ាន់នី ព្រមទាំងក្រុមការងារសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ក៏បាននាំយកត្រៃចីវរ បាត្រ ឆ័ត្រ និងបច្ច័យកសាងវត្ត ចំនួន ៤ ៥០០ ០០០(បួនលានប្រាំសែន)រៀល វេរប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសនៅក្នុងវត្តពោធិដ្ឋាន តាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនាផងដែរ។
សូមបញ្ជាក់ថា កឋិនទានសាមគ្គី ដែលបានដង្ហែវេរប្រគេនព្រះសង្ឃនៅវត្តពោធិដ្ឋាន ហៅវត្តថ្លាវ នាឱកាសនោះដែរ ក៏មានឯកឧត្តម លោកជំទាវ អស់លោក លោកស្រីជាមន្ត្រីរាជការ កងកម្លាំង លោកគ្រូ អ្នកគ្រូ និងព្រះសង្ឃ ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយជាច្រើនកុះករ សរុបបច្ច័យកសាងវត្ត ចំនួន ៦១ ៥៤៧ ០០០(ហុបសិបមួយលាន ហាសិបបួនម៉ឺន ប្រាំពីរពាន់)រៀល៕