បទល្មើសនេសាទកើតឡើងពេញផ្ទៃបឹងទន្លេសាបក្នុងស្រុកក្រគរពុំមានជំនាញមានសមត្ថកិច្ចណាម្នាក់ហ៊ានពេញមុខបង្រាបនោះទេបែជាញញឹមរីកដូចគ្រាប់ជី ចេញផ្សាយថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ការិយាល័យនិពន្ធ 017778289=0882476167
ខេត្តពោធិសាត់ ÷ ក្រោយពីទទួលព័ត៌មានបានពីប្រជាពលរដ្ឋដាក់មង សន្ទូចបន្តិចបន្តួចដើម្បីចិញ្ចឹមជីវិតប្រចាំថ្ងៃ ហើយបានត្អូញត្អែរប្រាប់ដល់ក្រុមអ្នកសារព័ត៌មានយើងខ្ញុំថា សូមបងប្អូនអ្នកសារព័ត៌មានអញ្ជើញ មកមើលបទល្មើសនេសាទខុសច្បាប់នៅក្នុងខេត្តពួកគាត់ផង គ្មានអ្នកបង្រ្កាបទេ មានតែទៅហួសមកហួស។ លុះដល់បានទទួលព័ត៌មានរួចហើយ ក្រុមការងារយើងខ្ញុំក៍បានចុះទៅថតយករូបភាពនិងសកម្មភាពបទល្មើសជាក់ស្ដែងនៅទីនោះ ទើបហួសចិត្តហ្នឹងដូចការរៀបរាប់របស់បងប្អូនប្រជាពលរដ្ឋបានរាយការណ៍ពិតមែន។ ប៉ុន្តែអ្វីដែលពួកយើងខ្ញុំហួសចិត្តនោះ គឺថាបទល្មើសពិតជាមានច្រើនស្អេកស្កះពេញផ្ទៃទឹកតែម្ដង ជាពិសេសគឺស្ថិតនៅក្នុង ស្រុកក្រគរ ខេត្តពោធិ៍សាត់
ហើយបទល្មើសទាំងនេះគឺនៅក្នុងឃុំកំពង់ហ្លួង ពិតជាមានច្រើនហើយនៅទល់មុខនិង ស្នាក់ការសមត្ថកិច្ចគ្រប់ជំនាញ
ចំណែកឯសមត្ថកិច្ចដែលឈរជើងនៅទីនោះ បែជានៅស្ងៀមទៅវិញ។ប្រភពបានបង្ហើបថា ពួកគាត់មិនអាចធ្វើកើតទេ ដោយសារម្ចាស់បទល្មើសទាំងអស់នោះ មិនខ្លាចញញើតនិងពួកគាត់ជាសមត្ថកិច្ចផង ម្យ៉ាងវិញទៀតមានពេលខ្លះបទល្មើសគំរាមតដៃសមត្ថកិច្ចវិញក៍មានដែ។
បើយោងតាមប្រភពពីបងប្អូនពលរដ្ឋបានខ្សឹបប្រាប់អ្នកយកព័ត៌មានយើងថា បើពួកបងៗចុះទៅថតឡាយយកព័ត៏មាន សូមប្រុងប្រយ័ត្នផង ព្រោះនៅចំនុចជ្រោយស្ដី ថ្គូល ខ្ចាប់ ក្នុងទឹកដីកំពង់លួង អ្នកនេសាទខុសច្បាប់ទាំងនោះ កាចៗណាស់ សូម្បីតែសមត្ថកិច្ចល្មមៗគឺមិនហ៊ានផង មិនដឹងជាពួកគេ មានខ្សែឬក៍អ្នកធំៗណាចាំជួយអន្តរាគមន៍ ឬក៍យ៉ាងណាទេ បានជាមិនមានការទប់ស្កាត់ឬក៍បង្រ្កាបបានឡើយ។ ក្នុងនោះដែបងប្អូនប្រជាពលរដ្ឋ ដែលរកស៊ីដាក់ មង សន្ទូច បន្តិចបន្តួចដើម្បីចិញ្ចឹមក្រពះប្រចាំថ្ងៃគឺពិបាករកណាស់ព្រោះ បទល្មើសធំៗ ហើយដាក់វែងរាប់រយម៉ែត ព្រមទាំងក្រឡាញឹកទៀត ទើបពួកគាត់ពុំអាចរកបាន។
ជាចុងក្រោយបងប្អូនប្រជានេសាទជាលក្ខណៈគ្រួសារ ពួកគាត់សូមសំណូមពរដល់ក្រុមអ្នកសារព័ត៌មានយើងខ្ញុំ អោយជួយផ្សព្វផ្សាយ និងសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ជួយចុះត្រួតពិនិត្យ និងមានវិធានការយ៉ាងណាអោយខាងតែបានទាន់ពេលវេលាផង បើមិនដូច្នោះទេ ត្រីនៅក្នងបឹងទន្លេសាបក្នុងតំបន់នេះពិតជាហិនហោចអស់ជាក់ជាមិនខាន។
សូមឯកឧត្តម ខូ រីដា អភិបាលនៃគណ:អភិបាលខេត្តពោធិ៍សាត់ ជាពិសេសឯកឧត្ដមឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទមេត្តាជួយដាក់មន្រ្តីក្រោមឱវាទចុះត្រួតពិនិត្យនិងស្រាវជ្រាវមន្ត្រីថ្នាក់ក្រោមជាតិ នៅក្នុងខេត្តពោធិ៍សាត់ និងស្រុកក្រគរ កំពុងបណ្ដែតបណ្ដោយអោយបទល្មើសនេសាទខុសច្បាប់កំពុងធ្វើសកម្មភាពយ៉ាងសកម្ម ទាំងប ណារាវ ជាពិសេស ឆ្នុក កំពុងសម្រុកទាំងថ្ងៃទាំងយប់ ក្នុងទឹកដីឃុំកំពង់ហ្លួងផងទាន….!!!!។/