មិនត្រូវ ទុកអោយសំរាម នៅតាមដងផ្លូវទីសាធារណៈ មកបំផ្លាញកិត្តិយស បងប្អូនប្រជាពលរដ្ឋ ក្នុង ភូមិ/ឃុំ/ស្រុកប្រាសាទបាគង យើងតទៅទៀតបានឡើយ
ស្រុកប្រាសាទបាគង ៖ នៅព្រឹកថ្ងៃទី០៧ខែកុម្ភៈឆ្នាំ២០១៩ ខ្ញុំបាទ សូរ ប្លាតុង អភិបាលនៃគណៈអភិបាលស្រុកប្រាសាទបាគង និង ប្រធានគណៈបញ្ជាការឯកភាពស្រុក បានដឹកនាំកិច្ចប្រជុំ និងដាក់ផែនការ រៀបចំសណ្តាប់ធ្នាប់សាធារណៈ ថែរក្សាបរិស្ថាន អនាម័យ លើដងផ្លូវសំខាន់ៗមួយចំនួុន ក្នុងភូមិសាស្ត្រស្រុកប្រាសាទបាគង ដោយមានអស់លោក លោកស្រី ជា អភិបាលរង លោក លោកស្រី ជាថ្នាក់ដឹកនាំ តំណាង អង្គភាព ពាក់ព័ន្ធ ចំណុះអោយរដ្ឋបាលស្រុកប្រាសាទបាគង ចូលរួមផងដែរ។
កំណាត់ផ្លូវសំខាន់ៗចំនួន៣ខ្សែរ ដែលត្រូវអនុវត្តមុនគេនោះគឺ
-កំណាត់ផ្លូវសម្តេច វិបុល បញ្ញា សុខ អាន ក្នុងភូមិសាស្ត្រស្រុកប្រាសាទបាគង
-កំណាត់ផ្លូវ ពីផ្លូវជាតិលេខ៦ ឆ្ពោះទៅ រមណីយដ្ឋានទេសចរណ៍ធម្មជាតិ កំពង់ភ្លុក
-កំណាត់ផ្លូវជាតិលេខ៦ ក្នុងភូមិសាស្ត្រស្រុកប្រាសាទបាគង(ជាពិសេសកន្លែងលក់មាន់អាំង )
តាមរយៈគោលដៅ រួមនៃយើង គឺត្រូវការ ការចូលរួម ពីបងប្អូនប្រជាពលរដ្ឋ ដែលជាចំណែក មួយដ៏សំខាន់ មិនអាចខ្វះបានឡើយ ហើយក៏សង្ឃឹមថា បងប្អូនប្រជាពលរដ្ឋ នឹងចូលរួម ដើម្បី រួមចំណែក លើកតំកើង កិត្តិយស ភូមិ/ឃុំ/ស្រុក នៃយើងទាំងអស់គ្នាផងដែរ ។