(គេហទំព័រពន្លឺខ្មែរអមតះ)តើជាកាពិតទេ ឈ្មួញឈើដ៏ល្បីឈ្មោះ សយ រុំ ប្រចាំឃុំខ្វាវរកស៊ីបទល្មើសព្រៃឈើមានសិទ្ធធំជាងលោក ពៅ ប៊ុនធឿន អភិបាលស្រុកជីក្រែងអាចដំណើរការបានយ៉ាងរលូនមិនមានបង្រាប

ចេញផ្សាយថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១
ការិយាល័យកណ្តាល ០១៧៧៧៨២៨៩/០៨៨២៤៧៦១៦៧

ខេត្តសៀមរាប ÷ តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឌប្រចាំឃុំខ្វាវបានឲ្យដឹងថា មេឈ្មួញរកស៊ីបទល្មើសបំផ្លាញព្រៃឈើដែលល្បីល្បាញជាងគេគឺលោក សយ រុំ ប្រចាំឃុំខ្វាវស្រុកជីក្រែងខេត្តសៀមរាបតែម្តងមានសិទ្ធធំជាងអភិបាលស្រុកទៅទៀតអាចធ្វើការដឹកជញ្ជូនផលអនុផងព្រៃឈើ ប្រភេទដើមធ្នង់ស្រស់ទាំងឬស និងឬសដើមឈើប្រណិតជាច្រើនប្រភេទ សំរាប់ចរាចរណ៍លក់ចែកចាយជារាងរាល់ថ្ងៃដោយមិនខ្លាចមន្ត្រីជុំនាញនិងអជ្ញាធរពាក់ព័ន្ធណាបន្តិចសោះឡើយ។

បើតាមមតិមហាជនដាក់កាសង្ស័យថាលោក ពៅ ប៊ុនធឿន គណ:បញ្ជាកាឯកភាពស្រុកជីក្រែងហាក់ដូចជាត្រូវដងត្រូវផ្លែជាមួយឈ្មួញឈើឈ្មោះ សយ រុំ បានជាបើកភ្លើងខៀវឲ្យឈ្មួញឈើធ្វើផ្ជុះធ្វើភ្លៀងដឹកលក់បានយ៉ាងសប្បាយចិត្តទៀតផង។

ដោយឡែកទៀតតើលោក ម៉ុង ប៊ុនលីម នាយខ័ណ្ឌរដ្ឌបាលព្រៃឈើខេត្តសៀមរាប និងលោក ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប មានឆ័ន្ទទាក់ក្នុងការទប់ស្កាត់និងបង្រាបបទល្មើសព្រៃឈើរបស់លោក សយ រុំ ដែរឬយ៉ាងណាបានរក្សាភាពស្ងៀមស្ងាត់ព្រងើយកន្តើយយ៉ាងដូច្នេះ ។

ប្រជាពលរដ្ឌសូមស្នើរសុំឯកឧត្តម ទៀ សីហា អភិបាលនៃគណ:អភិបាលខេត្តសៀមរាបសូមឯកឧត្តមពិនិត្យមើលមន្ត្រីស្រុកជីក្រែងផងទាន៕ដោយ:ពន្លឺខ្មែរអមត: