
លោក វុិច សុក្ខវិន ប្រធានសាខា សមាគមសិស្សនិស្សិត បញ្ញវន្តក្មេងវត្ត ខេត្តសៀមរាប បានចូលរួមអមដំណើរគណះប្រតិភូខេត្តសៀមរាប ដឹកនាំដោយ ឯកឧត្តម គុជ លីណាសមាជិក ក្រុមប្រឹក្សាខេត្ត ឯកឧត្តម សំកុល សុចិត្រា អភិបាលរង នៃគណៈអភិបាលខេត្ត ចេញផ្សាយថ្ងៃចន្ទ ទី៨ ខែមេសា ឆ្នាំ២០២៤ ការិយាល័យនិពន្ធ 017778289=0882476167
ថ្ងៃចន្ទ ១៥រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧
ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤
សៀមរាប
លោក វុិច សុក្ខវិន ប្រធានសាខា សមាគមសិស្សនិស្សិត បញ្ញវន្តក្មេងវត្ត ខេត្តសៀមរាប បានចូលរួមអមដំណើរគណះប្រតិភូខេត្តសៀមរាប
ដឹកនាំដោយ ឯកឧត្តម គុជ លីណាសមាជិក ក្រុមប្រឹក្សាខេត្ត ឯកឧត្តម សំកុល សុចិត្រា អភិបាលរង នៃគណៈអភិបាលខេត្ត បានអញ្ជើញចុះសួរសុខទុក្ខកងទ័ព ដែលឈរជើងនៅទីបញ្ជាការដ្ឋានកងពលតូច អន្តរាគមន៍លេខ៥ ស្ថិតនៅឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ៕
ឯកឧត្តម អភិបាលរងខេត្ត បានមានប្រសាសន៍ថាសូមអធ្យាស្រ័យផងដែរ សម្រាប់ថ្ងៃនេះដោយឯកឧត្តមអភិបាលខេត្ត លោកមិនបានអញ្ជើញ មក ដោយផ្ទាល់ ដោយលោកជាប់មានភារកិច្ចប្រជុំបន្ទាន់ ដែលមានការអញ្ជើញពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ចូលរួមកិច្ចប្រជុំគណៈកម្មការកំណែទម្រង់រដ្ឋបាលសាធារណៈហើយយើងក៏មិនអាចលើកពេលទៀតបានដោយសារជិតដល់ពេល ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខ្មែរ នាពេលខាមុខនេះផងដែរ ។
ក្នងកម្មវិធីនេះផងដែរក៏មានការចូលរួម
– ឯកឧត្តម ឧត្តមសេនីយ៍ទោ សំរិទ្ធ សារ៉េត មេបញ្ជាការរងកងពលធំអន្តរាគមន៍លេខ២ និង ជាមេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៥
– ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត
-លោក លោកស្រី ប្រធានមន្ទីរ-អង្គភាព លោក អភិបាលក្រុង-ស្រុក -នាយទាហាន នាយទាហានរង និងពលទាហាននៃទីបញ្ជាការដ្ឋានកងពលតូចអន្តរាគមន៍ លេខ៥ ទាំងអស់។
នាឱកាសនេាះក្នុងនាមក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សំកុល សុចិត្រា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណះអភិបាលខេត្តសៀមរាបក៏សូមពាំនាំនូវសេចក្តីនឹករលឹក និងសួរសុខទុក្ខដល់បងប្អូនកងទ័ពយ៉ាងក្រៃលែង ដែលបាន និងកំពុង ឈរជើងនៅទីបញ្ជាការដ្ឋានកងពលតូចអន្តរាគមន៍លេខ៥ មន៍លេខ៥ ស្ថិតក្នុងឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យនាពេលនេះ ដែលយើងតែងតែបានជួបជុំគ្នា ដើម្បីសួរសុខទុក្ខ ចែករំលែកនូវសេចក្តីស្រឡាញ់ តាមរយៈនៃការផ្តល់នូវគ្រឿងឧបភោគបរិភោគ ភោគ និងការឧបត្ថម្ភ ក្នុងអំឡុងពេលនេះដល់នាយទាហាន និងពលទាហាននៅទីនេះជារៀងរាល់ឆ្នាំ លើកលែងតែក្នុងករណីរីករាលដាលនៃជំងឺកូវីដ-១៩ប៉ុណ្ណោះ ដែលប្រតិភូខេត្តខកខានមិនបានចុះសាកសួរ។
ជាមួយគ្នានេះ ឯកឧត្តម សូមថ្លែងអំណរគុណ និងសូមស្វាគមន៍ចំពោះវត្តមាន ឯកឧត្តមឧត្ត ឧត្តមសេនីយ៍ឯកមេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ២ ឯកឧត្តម ឯកឧត្តម ប្រធាន។
ក្រុមប្រឹក្សា ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពនានា អភិបាលក្រុង-ស្រុក ដែលបានចំណាយពេលវេលាដ៏មានតម្លៃ
អញ្ជើញចូលរួមពិធីសំណេះសំណាលនាពេលពេលនេះ។
ឯកឧត្តមសូមអនុញ្ញាតបញ្ជាក់ជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី ជ្រាបថា រដ្ឋបាលខេត្ត សៀមរាប គិតមកដល់ពេលនេះ បានបង្កើតអនុស្សរណៈ ស្តីពីការចងសម្ព័ន្ធមេត្រីជាមួយអង្គភាពជួរមុខ ចំនួន២ នោះគឺកងពលតូចអន្តរាគមន៍លេខ៥ ចំណុះឱ្យកងពលធំអន្តរាគមន៍លេខ២ និងវរៈសេនាតូច លេខ១ (អូរកូនតឹង) ចំណុះតំបន់ប្រតិបត្តិការសឹករងសៀមរាប ក្នុងន័យបង្កើនភាពស្និទ្ធស្នាលរវាងសមរភូមិក្រោយ ឱ្យកាន់តែកៀកជិតជីវភាពរស់នៅរបស់បងប្អូនកងទ័ព ភូមិមុខ និង តាមរយៈចំណងសម្ព័ន្ធមេត្រីភាពនេះ រដ្ឋបាលខេត្តសៀមរាប និងរដ្ឋបាលក្រុង-ស្រុកទាំង១២ និង មន្ទីរ-អង្គភាព តែងតែបានចងភ្ជាប់មនោសញ្ចេតនា ឧបត្ថម្ភគាំទ្រ និងចុះជួបសាកសួរសុខទុក្ខ មានសកម្មភាពដូចភ្លៀងរលឹម យ៉ាងហោចណាស់ យើងបានរៀបចំព្រឹត្តិការណ៍១ដងក្នុង អង្គភាពជួរមុខ និងសម្រាល ការលំបាកក្នុងជីវភាពរស់នៅបានមួយកម្រិត ដែលនេះគឺជាផ្លែផ្កានៃចំណងសម្ព័ន្ធភាព សាសន៍ ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាមួយឆ្នាំ គឺ ក្នុង អំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដោយបាននាំយកនូវអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ ព្រមទាំងថវិកា ឧបត្ថម្ភមួយចំនួនជូនចំពោះកងកម្លាំងប្រដាប់អាវុធ និងក្រុមគ្រួសារ ដើម្បី ចូលរួមចែករំលែក គាំទ្រមេត្រី រវាងអង្គភាពជួរមុខ និងអង្គភាពជួរក្រោយ ស្របតាមអនុសាសន៍សម្តេច តេជោ ហ៊ុន សែន ជាប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមសូមពាំនាំនូវការផ្តាំសួរសុខទុក្ខ ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ម៉ាណែត ហ៊ុន ម៉ាណែត ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ការពារជាតិ។
ឯកឧត្តមបានក្រើនរំឭកកដល់នាយ ទាហាន នាយទាហានរងនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ទាំងអស់ ដែលឈរ ជើងនៅទីនេះ ត្រូវយកចិត្តទុកដាក់ ធ្វើការហ្វឹកហាត់ឱ្យបានជាប់ជាប្រចាំ នូវយុទ្ធវិធី យុទ្ធសាស្ត្ររបស់កងទ័ព
ហើយត្រូវភ្ជាប់សភាពការណ៍នយោបាយក្នុង និងក្រៅប្រទេសព្រោះថាកងទ័ព គឺជាកងកម្លាំងការពារបូរណភាពទឹកដី ការពារ ប្រមុខរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតរបស់ ប្រជាពលរដ្ឋ។
✓អ្នកធ្វើរបាយការណ៍ ស៊ីម ឈុនលី
សូមគោរពរាយការណ៍ជូន ឯកឧត្តមបណ្ឌិត មុិញ បានកុសល ទានជ្រាប ៕
❤️🌷🙏អរគុណសន្តិភាព🙏🌷❤️