ម្ចាស់ហាងភោជនីយដ្ឋានកូលាបអង្គរខេត្តសៀមរាបសុំឱ្យម្ចាស់គណនេយ្យហ្វេសប៊ុក គីមអៀមតាំង បកស្រាយសុំទោសជាសាធារណៈបើមិនដូច្នោះទេធ្វើទៅតាមនីតិវិធីច្បាប់ ចេញផ្សាយថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤ ការិយាល័យនិពន្ធ 017778289=0882476167
ខេត្តសៀមរាប ÷ កាលពីថ្ងៃទី15 ខែមេសាឆ្នាំ2024 មានម្ចាស់គណនេយ្យហ្វេសប៊ុកមួយឈ្មោះ គីមអៀមតាំង បានបង្ហោះវិក័យប័ត្រភោជនីយ៍ដ្ឋានហាងកូលាបអង្គរ ស្ថិតនៅភូមិស្រះស្រង់ខាងជើង សង្កាត់នគរធំ ក្រុង/ខេត្តសៀមរាប បានធ្វើឲ្យមហាជនចាប់អារម្មណ៍ចូលមើលរហូតដល់ជាង 1 ម៉ឺននាក់។
អង្គភាពសារព័ត៌មានគេហទំព័រពន្លឺខ្មែរអមតៈ បានសាកសួរម្ចាស់ហាងភោជនីយដ្ឋានកូលាបអង្គរគាត់បានរៀបរាប់ប្រាប់ឲ្យដឹងថា ម្ចាស់គណនេយ្យហ្វេសប៊ុកឈ្មោះ គីមអៀមតាំង បានមកចូលពិសារអាហារហាងភោជនីយដ្ឋានកូលាបអង្គររបស់គាត់មានគ្នីគ្នារហូតដល់ជាងដប់នាក់ ពួកគាត់បានមើលមីនុយហើយកម្មង់ម្ហូបពិសារទាំងអស់គ្នារួចគាត់បានចេញវិក័យប័ត្រប្រគល់ឱ្យគាត់។
ម្ចាស់ហាងបានបន្ថែមទៀតថា ហាងរបស់គាត់បានបើកជាច្រើនឆ្នាំណាស់មកហើយមិនដែលមានភ្ញៀវណាម្នាក់រអ៊ូរទាំនោះទេព្រោះហាងរបស់គាត់មានមីនុយសម្រាប់កម្មង់និងតម្លៃច្បាស់លាស់ត្រឹមត្រូវ។
ស្រាប់តែមានភ្ញៀវមួយក្រុមឈ្មោះអាខោន facebook គីម អៀមតាំង បានយកវិក័យប័ត្រហាងរបស់គាត់បង្ហោះជាសាធារណៈបានធ្វើឲ្យមហាជនភាន់ច្រឡំចូលមើលរហូតដល់ជាង 1 ម៉ឺននាក់ធ្វើឲ្យប៉ះពាល់កិត្តិយសនិងសេចក្តីថ្លៃថ្នូរហាងរបស់គាត់ បណ្ដាលឲ្យគាត់កើតទុក្ខមិនសុខចិត្តសុំឲ្យម្ចាស់អាខោន facebook ឈ្មោះ គីម អៀមតាំង ធ្វើការបកស្រាយសុំទោសជាសាធារណៈ បើអាខោន facebook ឈ្មោះ គីម អៀនតាំង មិនធ្វើការបកស្រាយជាភាសាធារណៈនោះទេម្ចាស់ហាងភោជនីយដ្ឋានកូលាបអង្គរនឹងធ្វើទៅតាមនិតិវិធីច្បាប់៕