ឯកឧត្តម បណ្ឌិត វង់ សណ្ដាប់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជាចែកគ្រាប់ពូជបន្លែជូនបងប្អូនប្រជាពលរដ្ឋ ចេញផ្សាយថ្ងៃចន្ទ ទី២០ ខែឧសភា ឆ្នាំ២០២៤ ការិយាល័យនិពន្ធ 017778289=0882476167 ដោយ: សៀក ង៉ែត
ខេត្តតាកែវ ÷ ថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំរោង បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ។ ពិធីចែកពូជបន្លែជាស្បៀងបម្រុងកម្ពុជា ជាអំណោយរបស់រាជរដ្ឋាភិបាល .។ ក្រោមអធិបតីភាពឯកឧត្តម បណ្ឌិត វង់ សណ្ដាប់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា ឯកឧត្តម បណ្ឌិត វង់ សណ្ដាប់ ក៏បានណែនាំពន្យល់អំពីយុទ្ធសាស្ត្រដាំដុះពូជបន្លែទាំងនោះជូនដល់ប្រជាពលរដ្ឋដែលបានអញ្ជើញចូលរួមទទួយកពូជបន្លែ ក្នុងមួយគ្រួសារៗរទទួលបានគ្រាប់ពូជបន្លែចំនួន 6 កញ្ចប់ មានដូចជា ÷
១ . គ្រាប់បាសាក់ ២ . គ្រាប់ត្រប់វែង ៣ . គ្រាប់ស្ពៃចង្កឹះ ៤ . ប៉េងប៉ោះ .៥ . គ្រាប់ត្រឡាច ៦ .. គ្រាប់ត្រកួន ។ ប្រជាពលរដ្ឋជាច្រើនគ្រួសារទាំង១៣ភូមិក្នុងមូលដ្ឋានឃុំកុមារជា ស្រុកបាទី ខេត្តតាកែវ មានការត្រេកអរដោយទទួល យ៉ាងខ្លាំងដែលទទួលបានគ្រាប់ពូជបន្លែទាំងនោះ។