តើអនាគតបឹងពែរជាបឹងអភិរក្យអាចមានឈ្មោះនៅលើលោកទៀតទេ ? បើមន្ទ្រីបរិស្ថានមានទីស្នាក់ការអូរកំប៉ោនឹងទីស្នាក់ការក្បាលដំរី គ្មានការជួយទប់ស្កាត់ !!!! ចេញផ្សាយថ្ងៃពុធ ទី១២ ខែមិថុនា ឆ្នាំ២០២៤ ការិយាល័យនិពន្ធ 017778289=0882476167 ដោយ÷ លោក ឡុង ពិសិទ្ធ
ខេត្តសៀមរាប ៖ បើយើងចូលមកតាមមុខផ្សារកំពង់ក្តីនោះ គឺច្បាស់ជាទៅដល់ឃុំពង្រលើ ដោយឆ្លងកាត់ឃុំពង្រក្រោមក្រោមផ្លូវអភិវឌ្ឍន៍ក្រាលកៅស៊ូនោះដែរ។ស្រុកជីក្រែងជាស្រុកមួយមានភាពល្បីល្បាញ ដូចជាស្ពានបូរាណ បឹងពែរ ជាបឹងអភិរក្យ គ្រប់គ្រងដោយបរិស្ថាន។
ដោយមើលឃើញបែបនេះហើយ ផ្នែកមេព្រៃ ផ្នែកបរិស្ថាន ខិតខំបង្កើតទីស្នាក់កានៅតាមដងផ្លួវ រីកដូចផ្សិត ដើម្បីចូលរួមការពារទប់ស្កាត់ នៅបទល្មើសព្រៃឈើ ការទន្ទ្រានយកដី ថែការពារសម្បត្តិរដ្ឋដើម្បីអោយនៅគង់វង្យនោះ។
មិនតែប៉ុណ្ណោះថ្នាក់ដឹកនាំបានបង្កើតដាក់កម្លាំងមន្រ្ដីជំនាញទាំងនោះនៅតាមភូមិ,ឃុំ,ស្រុក នឹងខេត្តមានទាំងគណៈបញ្ជារឯកភាពស្រុក/ខេត្ត និងមន្រ្តីជំនាញគ្រប់ស្ថាប័ន ដើម្បីអោយជួយមើលថែការពារ នឹងបង្ក្រាបជនល្មើសដែលលួចចូលទន្រ្ទានដី ព្រៃ ក្នុងបឹងពែរ ជាបឹងអភិរក្យ សម្បត្តិធម្មជាតិផងដែល។
ទោះជាយ៉ាងណាក្ដីរយះពេលកន្លងមក តើមន្រ្ដីបរិស្ថានប្រចាំតំបន់ ជួយទប់ស្កាត់បានកំរិតណា ? បើសព្វថ្ងៃការទន្រ្ទានដី ព្រៃ ដែលជាដីតំបន់អភិរក្យបឹងពែរ ស្ថិតនៅក្នុងឃុំ ពង្រលើ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ស្ទើតែវាលរហោឋានទៅហើយ។
តើលោក បូ ម៉េងទ្រី គណៈបញ្ជាការឯកភាពស្រុកជីក្រែងពិតជាមិនមានលទ្ធិភាពការពារព្រៃឈើបានមែនឬបានជាបណ្តែតបណ្តោយឲ្យក្រុមឈ្មួញធ្វើតាមអំពើចិត្ត ។
បានពលរដ្ឋសំណូមពរ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្មមេត្តាពិនិត្យមើលផង។