ខ្លាំងមែនលោក ផាន់ ណា ជាមេខ្លោងគៀងគរពលរដ្ឋនិងបក្សពួកចូលកាប់ទន្រ្ទានដីព្រៃចំណុចត្រកួនទែកនិងអណ្តាសធ្វើឲ្យជុំនាញគ្រប់ស្ថាប័ណមិនហ៊ានក្អកបណ្តោយឲ្យកាប់ទន្រ្ទានបានដោយសេរី ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនា ឆ្នាំ២០២៤ ការិយាល័យនិពន្ធ 017778289=0882476167 ដោយ÷ លោក ឡុង ពិសិទ្ធ

ខេត្តសៀមរាប ÷ ស្រុកជីក្រែង នៅថ្ងៃទី 19 ខែមិថុនាឆ្នាំ 2024 ក្រុមអ្នកសារព័ត៌មានយើង៣អង្គភាពបានចុះទៅផ្ដិតយករូបភាពនៅចំណុចត្រកួនទែកនិងអណ្ដាសនិងកន្លែងផ្សេងៗទៀត។
ដោយបានឃើញសកម្មភាពបទល្មើសព្រៃឈើជាច្រើនរូបភាពធ្វើទៅបានយ៉ាងរលូនគ្មានការទប់ស្កាត់ជុំនាញរដ្ឋបាលព្រៃឈើនិបរិស្ថានអ្វីសោះឡើយ
យ៉ាងណាមិញយើងក្រឡេកមកមើលដីនៅចំណុចត្រកួនទែកនេះវិញដែលបុគ្គលឈ្មោះ ផាន់ ណា ជាមេខ្លោងបានគៀងគរនិងប្រមូលបងប្អូនបក្សពួករបស់គេមកធ្វើការកាប់ទន្ទ្រានដីព្រៃនៅចំណុចត្រកួនទែកបានក្លាយទៅជាវាលចំការដំឡូងមីបាត់អស់ទៅហើយដោយគ្មានញញើតទៅនឹងច្បាប់ទាល់តែសោះហើយគាត់បានទាំងថែមនិយាយចំអកមកលើអ្នកសារព័ត៌មានយើងថាដីយួនយកអស់ហើយ។ម្ដេចមិនទៅតវ៉ាយកមកវិញបើយកទាល់តែយកទាំងអស់ទៅទើបគាត់ព្រម។
ទង្វើរបស់ពួកគាត់ហាក់បីដូចជាមិនខ្លាចទៅនឹងសមត្ថកិច្ចឬអាជ្ញាធរមូលដ្ឋានដូចជាមន្ត្រីសហគមន៍រដ្ឋបាលព្រៃឈើព្រមទាំងមន្ត្រីជំនាញបរិស្ថានដែលឈរជើងនៅតំបន់នោះផងដែរ។

ប្រជាពលរដ្ឋដែលរស់នៅជិតនោះគាត់បានខ្សិបប្រាប់ឲ្យដឹងថា បុគ្គលឈ្មោះ ផាន់ ណា រូបនេះមិនខ្លាចញញើតនិងជុំនាញមានសមត្ថកិច្ចណាម្នាក់នោះទេ។សូម្បីតែអ្នកសារព័ត៌មានក៏គាត់និយាយចំអកបែបនេះថាបើថតអញអញថតវិញខ្លាចអីគ្នាយើងពីរបីនាក់ដែរ។មិនតែប៉ុណ្ណោះពួកគាត់មានទាំងកាំបិតផ្កាក់លីនិងស្មាដើរទៅមកទៀតផង។

អាស្រ័យហេតុនេះសូមថ្នាក់ដឹកនាំក៏ដូចជាគណៈនៃគណៈបញ្ជាការឯកភាពស្រុកមេត្តាដាក់វិធានការចុះទប់ស្កាត់ទៅលើបុគ្គលរូបនេះផងទាន។

ជាពិសេសឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណ:អភិបាលខេត្តសៀមរាប និងជាមេបញ្ជាការឯកភាពខេត្ត សូមឯកឧត្តមដាក់បទបញ្ញាយ៉ាងម៉ើងម៉ាត់ចំពោះបុគ្គលចូលកាប់ទន្រ្ទានដីព្រៃរបស់រដ្ឋយកធ្វើជាកម្មសិទ្ធយកមកផ្តន់ទាទោសតាមច្បាប់ ស្របតាមគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕