ពិធីសម្ពោធបេីកច្រករបៀងវប្បធម៌​កម្ពុជា-ចិន នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ចេញផ្សាយថ្ងៃពុធ ទី៧ ខែសីហា ឆ្នាំ២០២៤ ការិយាល័យនិពន្ធ 017778289=0882476167

ខេត្តសៀមរាប ÷ ថ្ងៃទី៦​ ខែសីហា​ ឆ្នាំ២០២៤​ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ​ លោក​ ង៉ូវ​ សេងកាក់​ អភិបាលរងខេត្តតំណាងឯកឧត្តម​ ប្រាក់​ សោភ័ណ​ អភិបាលនៃគណៈអភិបាលខេត្ត​ និងឯកឧត្តម ឈាន លាង រដ្ឋលេខាធិការក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម XIA YUNHAI អគ្គនាយករងនៃអគ្គនាយកដ្ឋានផ្សព្វផ្សាយអន្តរជាតិនៃការិយាល័យព័ត៌មានក្រុមប្រឹក្សាកិច្ចការដ្ឋចិនបានអញ្ជេីញពិធីសម្ពោធបេីកច្រករបៀងវប្បធម៌កម្ពុជា-ចិននៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលរៀបចំដោយក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា ការិយាល័យព័ត៌មាននៃសាលារដ្ឋបាលប្រជាជនខេត្តយូណាន និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត អនុវត្តដោយមន្ទីរវប្បធម៌ និងទេសចរណ៍ខេត្តយូណាន មជ្ឈមណ្ឌលផ្សព្វផ្សាយអន្តរជាតិចំពោះតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ខេត្តយូណាន និងក្រុមហ៊ុនវិនិយោគឧស្សាហកម្មអាកាសចរណ៍ខេត្តយុនណាន គ្រុប ឯ.ក។