អាងខ្លួនប៉េអិមក្រុង ដេីរបេីកល្បែងស៊ីសងខុសច្បាប់ (ឡូតូ), ត្រូវកម្លាំងខណ្ឌកំបូលឃាត់ខ្លួនទាំង២នាក់ ចេញផ្សាយថ្ងៃអាទិត្យ ទី១១ ខែសីហា ឆ្នាំ២០២៤ ការិយាល័យនិពន្ធ 017778289=0882476167 ដោយ ÷ ឌុច រស្មី
រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ នេះ កម្លាំងបញ្ជាការឯកភាពខណ្ឌកំបូល ដឹកនាំដោយលោក គង់ ចាន់សុភារី អភិបាលរងខណ្ឌកំបូល និងអាជ្ញាធរមូលដ្ឋានបានចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់ (ឡូតូ) ដោយបានឃាត់ខ្លួនមនុស្ស២នាក់ ក្នុងនោះមានម្នាក់ជាមន្ត្រីប៉េអុឹមក្រុង ដែលពាក់ពន្ធ និងការបើកល្បែង (ឡូតូ) ស៊ីសងខុសច្បាប់នេះ ស្ថិតនៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
ជនសង្ស័យស្រីប្រុសទាំង២នាក់មាន៖ ទី១.ឈ្មោះ ហួន ឌីម៉ូវ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមន្ត្រីប៉េអិមក្រុង ស្នាក់នៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ, ទី២.ឈ្មោះ ម៉ម សោភា ភេទស្រី អាយុ២៩ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
វត្ថុតាងពាក់ព័ន្ធល្បែងសុីសងរួមមាន ៖ ១.កុំព្យូទ័រ មួយ ដុំwifi មួយដុំ ,២.ម៉ាស៊ីន ឆ្នោតឡូតូមួយ, និង៣.ម៉ូនីទ័រតូច ធំមួយឈុត។
ប្រភពពត៌មានបានឲ្យដឹងថា ៖ ឈ្មោះ ហួន ឌីម៉ូវ ជាមន្ត្រីប៉េអិមក្រុង រូបនេះគឺបានធ្វើសកម្មភាព បើកទីតាំងល្បែងស៊ីសង ជាច្រើនទីតាំងក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួន ដោយអាងខ្លួនជាមន្ត្រីប៉េអិម គ្មានអ្នកណា ហ៊ានបង្ក្រាបឡើយ តែនេះប្រហែលជាអស់លក្ខណ៍ហើយ។
ប្រជាពលរដ្ឋសំណូមពរថ្នាក់ដឹកនាំ ត្រូវមានវិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលរូបនេះ ដោយគ្មានការលេីកលែងឡេីយ កុំអោយខូចមន្ត្រីល្អៗដែលលោកស្មោះត្រង់បំរេីជាតិ និងរាជរដ្ឋាភិបាល។
បច្ចុប្បន្នជនសង្ស័យប្រុសស្រីទាំង២នាក់នេះ រួមទាំងវត្ថុតាង ត្រូវបាននាំយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទោក ហើយបន្តបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌកំបូល ក្នុងការសាកសួរបន្តនិងបន្តនិតិវិធីច្បាប់៕