ទីតាំងបង្កប់ល្បែងស៊ីសងជ្រកក្រោមផ្លាកយីហោ (មជ្ឈមណ្ឌល សម័យទំនើប)និង( ក្លឹបស្នូកឃ័រធានស៊ី)បានកំពុងដំណើរការលេងដោយមានជនជាតិចិនជាច្រើនកុះករមិនរំខានដល់សមត្ថកិច្ចព្រោះខ្មែរអ្នកកាងការពារ ចេញផ្សាយថ្ងៃចន្ទ ទី១៩ ខែសីហា ឆ្នាំ២០២៤ ការិយាល័យនិពន្ធ 017778289=0882476167
ភ្នំពេញ ÷ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ ២០២៤ ប្រភពព័ត៌មានបានអោយដឹងថាទីតាំងមួយកន្លែងបង្កប់ល្បែងស៊ីសង ដែលស្ថិតនៅតាមបណ្ដោយផ្លូវ ៧៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ( នៅខាងក្នុងផ្សារចិន )ដែលសម្បូរជនជាតិចិនខ្មែរចូលលេងកម្សាន្តយ៉ាងរំភើយ មិនញញឹតដល់សមត្ថកិច្ចទាល់តែសោះ ដោយផ្សារមានអ្នកកាងនៅពីក្រោយ។បងប្អូនប្រជាពលរដ្ឋឃើញដូច្នេះ គាត់មានក្ដីបារម្ភពីសុវត្ថិភាពក្នុងមូលដ្ឋានក៏ដូចជារូបគាត់ផ្ទាល់ពលរដ្ឋគាត់បានលើកឡើងថាដោយសារតែមានល្បែងស៊ីសងក្នុងមូលដ្ឋានជាច្រើន អាចនឹងដើមហេតុដែលឲ្យមានចោរកម្ម លួច ឆក់ ប្លន់ ក៏ដូចជាអំពើហិង្សាក្នុងគ្រួសារផងដែរ
ដូច្នេះប្រជាពលរដ្ឋបានសូមសំណូមពរទៅដល់លោកមេប៉ុស្តិ៍និងលោកអធិការក៏ដូចជាលោកអភិបាលខណ្ឌផងដែរ សូមមេត្តាជួយចុះត្រួតពិនិត្យទីតាំងខាងលើដើម្បីរក្សានៅសុវត្ថិភាពប្រជាពលរដ្ឋនៅទីនោះផងដែរ។