ពលរដ្ឋសំណូមពរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ចុះពិនិត្យកុងស៊ីសត្តឃាតសត្វគ្មានអនាម័យបង្ហូទឹកស្អុយប៉ះប៉ាល់សុខភាពអ្នកជិតខាង  ចេញផ្សាយថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឆ្នាំ២០២៤ ការិយាល័យនិពន្ធ 017778289=0882476167 ដោយ ÷ លោក ស៊ីម ឈុនលី

ខេត្តសៀមរាប ÷ លោក តាងើយ ជាម្ចាស់កុងស៊ីសត្តឃាតសត្វមួយកន្លែងដែលគ្មានអនាម័យស្ថិតនៅភូមិរលួសខាងលិច ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។

ត្រូវបានប្រជាពលរដ្ឋរអ៊ូរទាំមិនដាច់ពីមាត់ថាគ្មានអនាម័យថែមទាំងបង្ហូទឹកស្អុយធ្វើឲ្យអ្នកជិតខាងធំក្លិនស្អុយនិងពិសាអាហារប្រចាំថ្ងៃធ្វើឲ្យប៉ះប៉ាល់សុខភាពជាពិសេសនៅពេលយប់បង្កការរំខានសំរានមិនលក់ធ្វើឲ្យពួកគាត់រស់នៅមិនចង់បាន។

អ្នកសារព័ត៌មានយើងបានទាក់ទងតាមទូរស័ព្ទទៅលោក តាងើយ ម្ចាស់កុងស៊ីសត្តឃាតសត្វសាកសួរជុំវិញករណីខាងលើនេះលោកបានប្រាប់ថា កន្លែងអត្តឃាតសត្វរបស់លោកម៉ោង៩.ឬម៉ោង១០ បានកូនចៅរបស់លោករៀបចំសំអាតអនាម័យឯចំណែកទឹកស្អុយគឺលោកបូមដាក់ស៊ីទែនយកទៅចាក់ចោល។

ប្រជាពលរដ្ឋសុំសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធពីថ្នាក់ក្រោមដល់ថ្នាក់លើមេត្តាជួយពិនិត្យមើលកុងស៊ីសត្តឃាតសត្វដែលម្ចាស់ឈ្មោះ តាងើយ ភូមិរលួសខាងលិចដែលគ្មានអនាម័យនេះផង។