ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤​ បេីកកិច្ចប្រជុំសាមញ្ញលើកទី៤ ដេីម្បីពិនិត្យ​ ពិភាក្សា​ និងអនុម័តលេីរបៀបវារៈចំនួន​ ៧ ចេញផ្សាយថ្ងៃអង្គារ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ការិយាល័យនិពន្ធ 017778289=0882476167

ខេត្តសៀមរាប ÷ នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ បានបើកកិច្ចប្រជុំសាមញ្ញលើក៤ របស់ខ្លួនដើម្បីធ្វើការពិនិត្យពិភាក្សា និងអនុម័តលើរបៀបវារៈចំនួន៧ ក្រោមអធិបតីភាពឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និងលោក សុខ ថុល អភិបាលរងខេត្ត ព្រមទាំងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក​ លោកស្រី​ជាថ្នាក់ដឹកនាំសាលាខេត្ត និងមន្ទីរ​ អង្គភាពជុំវិញខេត្ត​ ព្រមទាំងអភិបាលក្រុង​ ស្រុកជាច្រើនរូប។

បន្ទាប់ពីអនុម័តលេីរបៀបវារៈ​ និងសេចក្តីរាយការណ៍អំពីរបាយការណសង្ខេបរួច​ អង្គប្រជុំបានលេីកឡេីងអំពីបញ្ហាមួយចំនួនដែលពាក់ពន្ធទៅរបាយការណ៍ដូចជាការងារបរិស្ថាន​ ការផ្តល់សេវាច្រកចេញចូលតែមួយ​ និងតួលេខនូវចំណុចមួយចំនួននៅក្នុងរបាយការណ៍។ ពាក់ព័ន្ធនឹងបញ្ហាទាំងនេះ​ លោក​ សុខ​ ថុល​ អភិបាលរងខេត្ត​ និងមន្ទីរ​ អង្គភាពពាក់ព័ន្ធបានធ្វេីការបញ្ជាក់ជូនដល់អង្គប្រជុំផងដែរ។

ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាបបានកោតសរសេីរដល់មន្ទីរ​ អង្គភាព​ ក្រុង​ ស្រុក ដែលបានខិតខំបំពេញការងារតាមតួនាទី ភារកិច្ចទទួលបានលទ្ធផលល្អ និងមានការទទួលខុសត្រូវខ្ពស់ក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឱ្យកានតែល្អប្រសេីរបន្ថែមទៀត។ ឯកឧត្តម​ ប្រធានក្រុមប្រឹក្សាខេត្ត​ ក៏បានជំរុញដល់មន្ទីរ​ អង្គភាព​ និងក្រុង​ ស្រុក​ ទាំងអស់ត្រូវយកចិត្តទុកដាក់បន្ថែមទៀតក្នុងការដោះស្រាយរាល់បញ្ហាដែលកេីតមានឡេីងនៅក្នុងមូលដ្ឋាន និងជំនាញរបស់ខ្លួនដោយកុំបណ្តែតបណ្តោយឱ្យមានការយឺតយ៉ាបរហូតដល់ប្រជាពលរដ្ឋដាក់ពាក្យបណ្តឹងមកខេត្ត។

លោក សុខ ថុល អភិបាលរងខេត្ត​ បានថ្លែងអំណរគុណចំពោះមន្ទីរ​ អង្គភាព​ និងរដ្ឋបាលក្រុង​ ស្រុកទាំងអស់ដែលបានធ្វេីការដោះស្រាយរាល់បញ្ហាដែលកេីតមានឡេីង​ ម្យ៉ាងទៀត​ ត្រូវបន្តដោះស្រាយបញ្ហាដែលនៅសេសសល់​ ពិសេសការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព។

ឯកឧត្តម​ ប្រធានក្រុមប្រឹក្សាខេត្តបានថ្លែងអំណរគុណដល់គណៈអភិបាលខេត្ត​ មន្ទីរ​ អង្គភាព​ និងរដ្ឋបាលក្រុង​ ស្រុកទាំងអស់ដែលបានបន្តអភិវឌ្ឍន៍ខេត្តសៀមរាប​ ក៏ដូចជាដោះស្រាយបញ្ហាជូនដល់ប្រជាពលរដ្ឋ។