(គេហទំព័រ ពន្លឺខ្មែរអមត:)លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ដឹកនាំក្រុមការងារនាំយកថវិការបស់ឯកឧត្តមប្រធានគណ:កម្មាធិការសមាគមមិត្តបុគ្គលិកកសិកម្មកម្ពុជាជូនគ្រួសារនៃសព
ចេញផ្សាយថ្ងៃសៅរ៍ ទី១១ ខែធ្នូ ឆ្នាំ២០២១
ការិយាល័យនិពន្ធ 017778289៖0882476167
ខេត្តសៀមរាប ៖ នារសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប និងជាតំណាងឯកឧត្តមប្រធានគណៈកម្មាធិការសមាគមមិត្តបុគ្គលិកកសិកម្មកម្ពុជា និងលោកឡាយ គិមលាង ប្រធានការិយាល័យរដ្ឋបាល-បុគ្គលិក, លោក ម៉ាន់ ចែម ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកពួក និងលោកស្រី ស៊ុន ណាវីមន្ត្រីកិច្ចសន្យា នៃការិយាល័យរដ្ឋបាល-បុគ្គលិក ព្រមទាំង លោកមេឃុំ លោកប្រធានភូមិ តំណាងអជ្ញាធរមូលដ្ឋាន បានចូលរួមពិធីប្រគល់ ថវិកា អំណោយឧបត្ថម្ភរបស់ឯកឧត្តមប្រធានគណៈកម្មាធិការសមាគមមិត្តបុគ្គលិកកសិកម្មកម្ពុជា ជូនគ្រួសារសព លោក ម៉ម ទាវ និងគ្រួសារសពលោក គឹម វី និវត្តន៍ជន នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ក្នុងមួយគ្រួសារ ចំនួន ៦ ០០០ ០០០រៀល និងអំណោយលោកប្រធានមន្ទីរ មានអង្ករ ៥០គក្រ មី០១កេស ទឹកសុទ្ធ០១កេស និងទឹកត្រី០១យួរ និងទឹកស៊ីអ៊ីវ ០១យួរ ជូនក្រុមគ្រួសារ នៅគេហដ្ឋានគ្រួសារសព នៅសង្កាត់ជ្រាវ ក្រុងសៀមរាប និងនៅភូមិតាទក ឃុំពួក ស្រុកពួក ខេត្តសៀមរាប។