(គេហទំព័រ ពន្លឺខ្មែរអមត:)លោក សូរ ប្លាតុង អភិបាល នៃគណ:អភិបាលស្រុកប្រាសាទបាគងដឹកនាំមន្ត្រីរដ្ឋបាលស្រុកចូលរួមពិធីសំណេះសំណាលលើសេវារដ្ឋបាលសាធារណ:ជូនបងប្អូនប្រជាពលរដ្ឋ

ចេញផ្សាយថ្ងៃសៅរ៍ ទី១១ ខែធ្នូ ឆ្នាំ២០២១
ការិយាល័យនិពន្ធ 017778289៖0882476167

ខេត្តសៀមរាប ៖ នៅសាលាស្រុកប្រាសាទបាគង កាលពីព្រឹកថ្ងៃទី ៩ ខែធ្នូ ឆ្នាំ២០២១ម្សិលមិញនេះ លោក សូរ ប្លាតុង អភិបាល នៃគណ:អភិបាលស្រុកប្រាសាទបាគង បានចូលរួមពិធីសំណេះសំណាលផ្តោតលើសេវារដ្ឋបាលសាធារណ:ជូនបងប្អូនប្រជាពលរដ្ឋ។

ដោយក្រុមសមាជិក ព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ដឹកនាំដោយ ឯកឧត្តមប៉ុល លឹម ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានជួបសំណេះសំណាល ជាមួយក្រុមប្រឹក្សាឃុំ ស្មៀន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ និងមេភូមិ ក្នុងស្រុកប្រាសាទបាគង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលរងខេត្តសៀមរាប លោកប្រធាន សមាជិកក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក និងមន្រ្តីរដ្ឋបាលស្រុកប្រាសាទបាគង ផងដែរ ។

ពិធីជួបសំណេះសំណាលនេះ ផ្តោតសំខាន់លើការងារផ្តល់ សេវារដ្ឋបាល ជូនពលរដ្ឋក្នុងមូលដ្ឋានដូចជា ការងារអត្រានុកូលដ្ឋាន ការធ្វើអត្តសញ្ញា ណប័ណ្ណសញ្ជាតិខ្មែរ ការធ្វើសៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ ការកែតម្រូវអក្ខរាវិរុទ្ធក្នុងអត្រនុកូលដ្ឋាន មូលនិធិអភិវឌ្ឍន៍ឃុំសង្កាត់ និងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពផងដែរ ៕