(គេហទំព័រ ពន្លឺខ្មែរអមត:)លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យអញ្ជើញដឹកនាំកងកម្លាំងនគរបាលគោរពទង់ជាតិ និងមានប្រសាសន៍គោលដៅសំខាន់ៗស្របតាមគោលនយោបាយ ភូមិ.ឃុំ.មានសុវត្ថិភាព
ចេញផ្សាយថ្ងៃច័ន្ទ ទី១៣ ខែធ្នូ ឆ្នាំ២០២១
ការិយាល័យនិពន្ធ 017778289៖0882476167
ខេត្តឧត្តរមានជ័យ ៖ នាព្រឹកថ្ងៃចន្ទ ៩កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនិងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានអញ្ជើញចូលរួមដឹកនាំកងកម្លាំងនគរបាលគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅស្នងការដ្ឋាននគរបាលខេត្ដឧត្តរមានជ័យ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី ស្នងការរង លោកនាយ នាយរងការិយាល័យ និងមន្ត្រីននគរបាលចំណុះអោយការិយាល័យជំនាញ។
បន្ទាប់ពីពិធីគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានមានប្រសាសន៍សំណេះសំណាលជាមួយបងប្អូនកងកម្លាំង ដោយថ្លែងលើកឡើងថា ការប្រមូលផ្ដុំកងកម្លាំង គឺជាកិច្ចការងារសំខាន់ចាំបាច់ ដើម្បីត្រួតពិនិត្យវត្តមានជាក់ស្តែងរបស់កងកម្លាំង ដែលបានចូលរួមអនុវត្តភារកិច្ចជំនាញជាប្រចាំថ្ងៃ ដោយសម្រេចបានលទ្ធផលល្អប្រសើរជូនថ្នាក់ដឹកនាំ និងសង្គមជាតិ ស្របតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ ស្ដីពីការរៀបចំ និងប្រព្រឹត្តទៅ របស់ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ។ លើសពីនេះលោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត បានថ្លែងសង្កត់ធ្ងន់លើកិច្ចការងារប្រចាំបញ្ជា ដែលបងប្អូនបានផ្លាស់ប្ដូរវេនប្រចាំការ ២៤ម៉ោង លើ២៤ម៉ោងក្នុងអង្គភាព សម្រាប់ទ្រទ្រង់សភាពការណ៍បានទាន់ពេលវេលា និងត្រៀមខ្លួនរង់ចាំបំពេញបេសកកម្មតាមបណ្តាគោលដៅសំខាន់ៗ បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទតាមមូលដ្ឋាន ដោយថែរក្សាបាន សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព។
ចុងក្រោយ លោកឧត្តមសេនីយ៍ទោស្នងការ បានណែនាំអោយកងកម្លាំងខិតខំយកចិត្តទុកដាក់ចូលរួមអនុវត្ត វិធានសុខាភិបាល ដើម្បីចូលរួមបង្ការទប់ស្កាត់ ជម្ងឺកូវីដ១៩ និងរស់នៅតាមបែបគន្លងថ្មី។