(គេហទំព័រ ពន្លឺខ្មែរអមត:)លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានអញ្ជើញជាអធិបតីពិធីប្រគល់ថវិការសមាគមមិត្តនគរបាលជាតិជូនដល់មន្ត្រីនគរបាលមរណ:ចំនួន៣គ្រួសារ
ចេញផ្សាយថ្ងៃអង្គារ៍ ទី១៤ ខែធ្នូ ឆ្នាំ២០២១
ការិយាល័យនិពន្ធ 017778289៖0882476167
ខេត្តឧត្តរមានជ័យ ៖ នៅថ្ងៃអង្គារ ១០កើត ខែមីកសិរ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២១ វេលាម៉ោង ៨:៣០នាទីព្រឹក នៅស្នងការដ្ឋាននគរបាលខេត្ត បានរៀបចំពិធីប្រគល់-ទទួល ថវិការសមាគមមិត្តនគរបាលជាតិជូនដល់គ្រួសារមន្ត្រីនគរបាលចំនួន ០៣គ្រួសារ មរណៈ ស្មើនឹងទឹកប្រាក់ចំនួន ១៤.០០០.០០០៛ (ដប់បួនលានរៀលគត់) ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត និងជាប្រធានគណ:កម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ដោយមានការចូលរួមពី លោកស្នងការរងផែនការងារធនធានមនុស្ស លោកនាយ-នាយរងការិយាល័យ បុគ្គលិក ។
ឆ្លៀតក្នុងឱកាសនេះ លោកឧត្ដមសេនីយ៍ ស្នងការ បានសំដែងនូវការសោកស្តាយជាពន់ពេក និងសូមចូលរួមរំលែកមរណៈទុក្ខដ៏ក្រៀមក្រំនេះ ចំពោះក្រុម គ្រួសារសព ព្រមទាំងដឹងគុណចំពោះស្នាដៃរបស់មន្ត្រីយើង ដែលខិតខំបំពេញ ភារកិច្ចជូនជាតិមាតុភូមិ និងបម្រើប្រជាពលរដ្ឋអស់ពីកម្លាំងកាយ កម្លាំងចិត្តកន្លងមក ។