(គេហទំព័រ ពន្លឺខ្មែរអមត:)កូនឈើចំនួន២ពាន់ដើម ដែលជាប្រភេទព្រៃឈើលិចទឹក ត្រូវបានដាំដុះស្តារឡើងវិញ លើផ្ទៃដី២ហិតា ក្នុងតំបន់៣ នៃភាគខាងជើងបឹងទន្លេសាប នៅដែនសហគមន៍សសរស្តម្ភ ឃុំមុខប៉ែន
ចេញផ្សាយថ្ងៃអង្គារ៍ ទី២៨ ខែធ្នូ ឆ្នាំ២០២១
ការិយាល័និពន្ធ 017778289៖0882476167
ខេត្តសៀមរាប ៖ ព្រឹកថ្ងៃច័ន្ទទី២៧ ខែធ្នូ ឆ្នាំ២០២១ នៅដែនសហគមន៍សសរ ស្តម្ភ ឃុំមុខប៉ែន ស្រុកពួក ខេត្តសៀមរាប ត្រូវបានក្រុមការងាររៀបចំដាំកូនឈើចំនួន២ពាន់ដើម ដែលមានដើមរាំង និងផ្ទោល ជាប្រភេទព្រៃឈើលិចទឹក សំរាប់ដាំស្តារឡើងវិញ ក្នុងតំបន់៣ នៃភាគខាងជើង បឹងទន្លេសាប ក្រោមអធិបតីភាព ឯកឧត្តម លាង មុន្នីរិទ្ធិ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ និងលោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត និងជាប្រធានក្រុមការងារទី៥ ទទួលបន្ទុកស្រុកពួក តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាលនៃ គណៈអភិបាលខេត្ត្ត ដោយមាន ការអញ្ជើញចូលរួមពី ឯកឧត្តម ប្រតិភូទទួលបន្ទុករដ្ឋបាលជលផល លោកប្រធានមន្ទីកសិកម្ម ប្រធានមន្ទីដែនដីខេត្ត ប្រធាន អនុប្រធាន មន្ទីអង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សាស្រុក គណះអភិបាលស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣ ក្រុមប្រឹក្សាឃុំ ភូមិ សហគមន៍នេសាទ ក្រុមយុវជន ស.ស.យ.ក ស្រុក សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ សរុបចំនួនជាង៣០០នាក់។
លោកអភិបាលរងខេត្ត បានលើកឡើងថា យោងតាម អនុសាសន៍ និងបទបញ្ជាដ៍ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សជណរបស់ទីស្តីការគណៈរដ្ឋមន្ត្រី និងសេចក្តីណែនាំរបស់រដ្ឋបាលខេត្តសៀមរាប ការដាំស្តារព្រៃលិចទឹកឡើងវិញនាពេលនេះ គឺដើម្បីជួយកាត់ បន្ថយនូវការបាត់បង់រិចរិលព្រៃលិចទឹកដែលជាទីជម្រកសត្វត្រីពងនៅរដូវវស្សាផងដែរ។
លោក អភិបាលរងបានអំពាវនាវ ដល់ប្រជាពលរដ្ឋ នៅក្នុងសហគមន៍ អាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ស្រុក អោយចូលរួមសហការទប់ស្កាត់ការកាប់រានដីព្រៃលិចទឹកបន្តទៀត ជាពិសេសត្រូវអន្ត្តវត្តអោយបានមុឹងម៉ាត់នៅសេចក្តីណែនាំរបស់រដ្ឋបាលខេត្ត។ ម្យ៉ាងទៀតត្រូវជួយថែរក្សារ ការដាំស្តារកូនឈើប្រភេទព្រៃឈើលិចទឹកនេះ ព្រោះវាមានសារៈសំខាន់សម្រាប់ជីវៈចម្រុះ ធ្វើយ៉ាងណាអោយកូនឈើនេះលូតលាស់ល្អ សំរាប់ជាប្រយោជន៍នៅក្នុងសហគមន៍និងប្រយោជន៍របស់ប្រជាជនទូទៅផង។