
(គេហទំព័រ ពន្លឺខ្មែរអមតៈ)គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកសំរាមរបស់ក្រុមហ៊ុន សេងទ្រី និង ម៉ូតូ ត្រូវបាន ស្លាប់ ភ្លាមៗ នៅនិងកន្លែងកើតហេតុ
ចេញផ្សាយថ្ងៃពុធ ទី១៩ ខែមករា ឆ្នាំ២០២២
ការិយាល័យនិពន្ធ 017778289=0882476167
(ខេត្តសៀមរាប)៖ តាមសេចក្ដីរាយការណ៍ពីរប្រជាពលរដ្ធរស់នៅក្បែនេះនិងនាក់ធ្វើដំណើរតាមដងផ្លូវបានប្រាប់អ្នកសារព័ត៌មានជាបឋមបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកសំរាប និងម៉ូតូ បង្កឱ្យស្លាប់ភ្លាមៗ ជនរងគ្រោះដែលគេស្គាល់ថាជា មេភូមិជ្រៃ ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប ត្រូវបានស្លាប់បាត់បង់ជីវិតភ្លាមៗ ខណៈកំពុងបើកម៉ូតូត្រូវបានរថយន្តដឹកសំរាមបុកចំពេញទំហឹង។
ហេតុការណ៍នេះបានកើតឡើងតាមបណ្ដោយផ្លូវជាតិលេខ ៦ ត្រង់ចំណុមុខការាស់សាំង ឈ្មោះចេង ប៊ុនអៀង ស្ថិតនៅភូមិស្វាយជ័យ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប វេលាម៉ោង១និង ៣៥ នាទីរសៀល ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២។
តាមប្រភពពីមន្ត្រីនគរបាលចរាចរណ៍ នៅកន្លែងកើតហេតុបានប្រាប់ថា ភាគី រថយន្តដឹកសំរាម ធ្វើដំណើរពីកើតទៅលិច ត្រូវបានបុកនឹងម៉ូតូ ដែលកំពុងធ្វើដំណើរពីលិចមកកើត ក្នុងទិសដៅបញ្ច្រាស់គ្នា។