(គេហទំព័រ ពន្លឺខ្មែរអមតៈ)សូមអបអរសាទរ ក្រុងសៀមរាប យើងដែលបានទទួលបានជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៣ សុពលភាព ឆ្នាំ២០២២-២០២៣

ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី២០ ខែមករា ឆ្នាំ២០២២
ការិយាល័យនិពន្ធ 017778289=0882476167

ខេត្តសៀមរាប ៖ បទតាមផេកផ្លូវការរបស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានឲ្យដឹងនៅព្រឹកថ្ងៃទី២០ខែមករាឆ្នាំ២០២២នេះថា សូមថ្លែងអំណរគុណគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ជាពិសេសប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានជ្រើសរើស និងឯកភាព ទីក្រុងទេសចរណ៍ឆ្នើមកម្ពុជា ចំនួន៣ រួមមាន៖ ក្រុងសៀមរាប ក្រុងបាត់ដំបង ក្រុងព្រះសីហនុ ចូលរួមប្រកួតហើយទទួលបានជ័យលាភី ទីក្រុងទេសចរណ៍អាស៊ានស្អាតលើកទី៣ នាពេលនេះ៕