(គេហទំព័រ ពន្លឺខ្មែរអមតៈ))លោក ឃួន ជឿន មេបញ្ជាការកងកា​រពារព្រំដែនលេខ៥០៣​ បណ្តោយឲ្យមន្ត្រីយោធា​ជាកូនចៅរបស់ខ្លួននៅច្រករបៀងតំបន់១ ចំណុចតោ២នេះធ្វើអ្វីៗតាមតែអំពើចិត្តក៏ព្រោះតែ…

ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី២០ ខែមករា ឆ្នាំ២០២២
ការិយាល័យនិពន្ធ 017778289=0882476167

ខេត្តបន្ទាយមានជ័យ ÷ ប្រភពស្និទ្ធនឹងក្រុមមន្ត្រីយោធា​កងការពារព្រំដែនលេខ៥០៣ ដែលឈរជើងនៅច្រករបៀងតំបន់១ ចំណុចព្រំប្រទល់រវាងស្រុកអូរជ្រៅ និងស្រុកស្វាយចេក បានបង្ហើបឲ្យដឹងថា​ ចំណូលពីការបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ យ៉ាងគគ្រឹកគគ្រេងគឺត្រូវបានបែងចែកទៅដល់មេយោធាធំៗនៅយោធភូមិភាគ៥ ផងដែរទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូនបាន។

ប្រភពបានលើកឡើងទៀតថា​ លោក ឃួន ជឿន មេបញ្ជាការកងការពារព្រំដែនលេខ៥០៣ ជាអ្នកចាត់ចែកសព្វបែបយ៉ាងទើបមន្ត្រីយោធា​ដែលឈរជើងនៅច្រករបៀងតំបន់១ ហ៊ានបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ យ៉ាងគំហុកជាពិសេសនៅពេលយប់។ ដូច្នេះលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ​ មិនត្រូវបណ្តោយឲ្យបទល្មើសឆ្លងដែននេះកើតឡើងយ៉ាងរាលដាលតទៅទៀតឡើយ។

តាមប្រភពពីប្រជាពលរដ្ឋរស់នៅតាមតំបន់ព្រំដែនខ្មែរ-សៀម ចំណុចព្រំប្រទល់ស្រុកអូរជ្រៅ និងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា​ បច្ចុប្បន្ននេះឈ្មួញជាច្រើននាក់សម្រុកនាំចូលទំនិញគេចពន្ធ យ៉ាងពេញបន្ទុកនៅច្រករបៀបតំបន់១ចំណុចតោ២​ ដោយគ្មានមន្ត្រីជំនាញឬសមត្ថកិច្ចពាក់ព័ន្ធណាចាត់វិធានការទប់ស្កាត់ទាល់តែសោះ។

ប្រភពដដែលនេះបានឲ្យដឹងទៀតថា មន្ត្រីយោធា​ប្រចាំច្រករបៀងតំបន់១នៃកងការពារព្រំដែនលេខ៥០៣ ជាអ្នកឃុបឃិតបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធពីប្រទេសសៀម យ៉ាងគគ្រឹកគគ្រេងដើម្បីជាថ្នូរនឹងផលប្រយោជន៍យ៉ាងសុខស្រួល។ ចំណែកលោកឧត្តមសេនីយ៍ ឃួន ជឿន មេបញ្ជាការកងការ​ពារព្រំដែនលេខ៥០៣ ចំណុះយោធភូមិភាគ៥ បាន រក្សាភាពស្ងៀមស្ងាត់ដោយទុកឲ្យមន្ត្រីយោធាដែលឈរជើងនៅច្រករបៀងតំបន់១ចំណុចព្រំប្រទល់ស្រុកអូរជ្រៅ និងស្រុកស្វាយចេក ធ្វើអ្វីៗតាមអំពើចិត្ត។

ជុំវិញបញ្ហាខាងលើនេះមតិមហាជនសូមឲ្យលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ពិនិត្យឡើងវិញជាបន្ទាន់ព្រោះករណីសមត្ថកិច្ចនៅច្រករបៀងតំបន់១ បើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ គឺជារឿងបទល្មើសឆ្លងដែនធ្វើឲ្យរដ្ឋខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុង១ខែៗ។ ប្រភពខ្លះទៀតបានបង្ហើបឲ្យដឹងថា​ ការដែលលោក ឃួន ជឿន មេបញ្ជាការកងកា​រពារព្រំដែនលេខ៥០៣​ បណ្តោយឲ្យមន្ត្រីយោធា​នៅច្រករបៀងតំបន់១ ចំណុចតោ២នេះធ្វើអ្វីៗតាមតែអំពើចិត្តគឺមានការបើកដៃពីមន្ត្រីយោធាធំៗនៃយោធភូមិភាគ៥ ផងដែរ។ ជាក់ស្តែងលោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការយោធា​យោធភូមិភាគ៥ បានរក្សាភាពស្ងៀមស្ងាត់ក្នុងខណៈដែលមន្ត្រីយោធា​ កងការពារព្រំដែនលេខ៥០៣ ឈរជើងនៅច្រករបៀងតំបន់១ ឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធយ៉ាងពេញបន្ទុក។មានត