(គេហទំព័រ ពន្លឺខ្មែរអមតៈ)ករណីអត្តឃាតដោយជនរងគ្រោះជានិស្សិតច្បាប់បានយកកាំភ្លើងខ្លីមន្រ្តីអង្គរក្សរបស់ភរិយាឧកញ្ញា ហុង ពិវ បាញ់សម្លាប់ខ្លួនឯងស្លាប់យ៉ាងអណោចអធ័ម

 

ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី២០ ខែមករា ឆ្នាំ២០២២
ការិយាល័យនិពន្ធ 017778289=0882476167

ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍បានឲ្យដឹងថា មានករណីអត្តឃាតមួយដោយជនរងគ្រោះជានិស្សិតច្បាប់ម្នាក់បានយកកាំភ្លើងខ្លីមន្ត្រីអង្គរក្សរបស់ភរិយាឧកញ្ញ៉ាហុងពីវ មកបាញ់សម្លាប់ខ្លួនឯងស្លាប់យ៉ាងអណោចអធ័ម។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង២០និង៥០នាទីថ្ងៃទី២០ខែមករាឆ្នាំ២០២២ស្ថិតក្នុងភូមិសាលាកន្សែងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

ជនរងគ្រោះមានឈ្មោះ រស់ សៀវលៀង អាយុ២២ឆ្នាំ ជានិស្សិតច្បាប់ បានមកស្នាក់នៅជាមួយគ្រួសារនៅខុនដូមួយជាមួយគ្រួសារ។តាមការសាកសួររបស់សមត្ថកិច្ចទៅលើគ្រួសារជនរងគ្រោះបានឲ្យដឹងថាជនរងគ្រោះមានជំងឺស្ត្រេស(ឌីប្រេសសិន )។ក្រោយពេលកើតហេតុក្រុមអ្នកផឹកស៊ីនៅក្នុងខុនដូនិងម្ចាស់អាវុធខាងលើបានគេចខ្លួនបាត់ដោយសុវត្ថិភាព។បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវលើលើករណីនេះយ៉ាងយកចិត្តទុកដាក់៕ដោយ =ប្រភពហ្វេសបុក