(គេហទំព័រ គេហទំព័រ ពន្លឺខ្មែរអមតៈ)លោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការយោធាយោធភូមិភាគ៥ បែជារក្សាភាពស្ងៀមស្ងាត់ជូនលោក ឃួន ជឿ ន ដើម្បីប្រយោជន៍ដោយមិនគិតការខាតបង់ថវិការបស់រដ្ឋឡើយ
ចេញផ្សាយថ្ងៃសុក្រ ទី២១ ខែមករា ឆ្នាំ២០២២
ការិយាល័យនិពន្ធ 017778289=0882476167
បន្ទាយមានជ័យ÷សព្វថ្ងៃមហាជនកំពុងតែសង្កេតឃើញថាលោកឧត្តមសេនីយ៍ត្រី ឃួន ជឿន ដែលជាមេបញ្ជាការកងការពារព្រំដែនលេខ(៥០៣)ដែលឈរជើងនៅច្រករបៀងតំបន់១ ចំណុចព្រំប្រទល់រវាងស្រុកអូរជ្រៅ និងស្រុកស្វាយចេក បើតាមប្រភពពីពលរដ្ឋដែររស់ជិតនោះថាលោក ឃួន ជឿន កំពុងបើកផ្លូវឲ្យឈ្មួញនាំទំនិញគេចពន្ធពីប្រទេសថៃគ្រប់ប្រភេទចូលមកទឹកដីកម្ពុជាដោយមិនមានការបង់ពន្ធនោះឡើយនិងជាច្រើនឆ្នាំមកហើយ។
ហើយបច្ចុប្បន្ននេះឈ្មួញជាច្រើននាក់នាំគ្នាសម្រុកនាំចូលទំនិញគេចពន្ធ យ៉ាងពេញបន្ទុកនៅច្រករបៀបតំបន់១ចំណុចតោ២ ដោយគ្មានមន្ត្រីជំនាញឬសមត្ថកិច្ចពាក់ព័ន្ធណាចាត់វិធានការទប់ស្កាត់ទាល់តែសោះ។
ទាំងនេះគួរបញ្ជាក់បានថាដោយមានការឃុបឃិតនិងបើកដៃពីមន្ត្រីជំនាញទើបឈ្មួញទាំងនោះអាចនាំចេញទំនិញគេចព័ន្ធបាន។
ប្រភពខ្លះទៀតបានបង្ហើបឲ្យដឹងថា ការដែលលោកឧត្តមសេនីយ៍ត្រី ឃួន ជឿន មេបញ្ជាការកងការពារព្រំដែនលេខ៥០៣ បណ្តោយឲ្យមន្ត្រីយោធានៅច្រករបៀងតំបន់១ ចំណុចតោ២នេះធ្វើអ្វីៗតាមតែអំពើចិត្តគឺមានការបើកដៃពីមន្ត្រីយោធាធំៗនៃយោធភូមិភាគ៥ ផងដែរ។
ជាក់ស្តែងលោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការយោធាយោធភូមិភាគ៥ បានរក្សាភាពស្ងៀមស្ងាត់ ខណៈដែលមន្ត្រីយោធា កងការពារព្រំដែនលេខ៥០៣ ឈរជើងនៅច្រករបៀងតំបន់១ ឃុបឃិតជាមួយឈ្មួញឱ្យនាំចូលទំនិញគេចពន្ធយ៉ាងពេញបន្ទុកដោយគ្មានការទប់ស្កាត់ឡើយ អង្គភាពយើងខ្ញុំមិនអាចសុំការបំភ្លឺពីលោកឧត្តមសេនីយ៍ឯក ឯក សំអូន បានទេដោយអង្គភាពយើងខ្ញុំគ្មានលេខទូរស័ព្ទ។ចុងក្រោយសូមសំណូមពរដល់ឯកឧត្តម អ៊ុំ រាត្រីអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យគួរចាត់មន្ត្រីជំនាញដើម្បីពិនិត្យនៅតំបន់ខាងលើនោះផងដើម្បីទប់ស្កាត់នូវទំនិញគេចពន្ធទាំងនោះផងទាន។
ពាក់ពាន់នឹងរឿងរ៉ាវដែលប្រជាពលរដ្ឋលើកឡើងខាងលើអង្គភាពសារព័ត៌មានយើងខ្ញុំរងចាំការបំភ្លឺពីសមីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ។អង្គភាពយើងខ្ញុំរឹះគន់ក្នុងន័យស្ថាបនាដោយគ្មានចេតនាណាមួយបង្កាច់បង្ខូចលើបុគ្គលណាម្នាក់ឡើយ៕សូមអរគុណ