(គេហទំព័រ ពន្លឺខ្មែរអមតៈ)មេខ្លោងបំផ្លាញដីព្រៃលិចទឹក បឹងទន្លេសាបក្នុងតំបន់៣ នៅសង្កាត់ជ្រាវចំនួនពីរូប មិនទាន់មានចំណាត់ការផ្លូវច្បាប់សង្ស័យទុកដល់សម្ដេចតេជោបញ្ជាទើបមានចំណាត់ការមើលទៅ

ចេញផ្សាយថ្ងៃសៅរ៍ ទី២២ ខែមករា ឆ្នាំ២០២២
ការិយាល័យនិពន្ធ 017778289=0882476167

ខេត្តសៀមរាប ៖ តើឯកឧត្ដម ទា សីហា ចៅហ្វាយខេត្តសៀមរាប គួរតែដាក់ការស៊ើបអង្កេត ទៅលើទីតាំងដីព្រៃលិចទឹក បឹងទន្លេសាប តំបន់បី ក្នុងសង្កាត់ជ្រាវ ដែលល្បីថា មានបុគ្គលចំនួនពីរូបជាមេក្លោង បំផ្លាញរុករានយកដីធ្វើជាកម្មសិទ្ធនិងលក់ នៅតំបន់នោះដែរឬទេ។

ទី១៖ឈ្មោះ ឈ្មោះ គង់ មង្គល
ទី២៖ ឈ្មោះ ឌៀប សម្បិត្ត
មហាជននៅខេត្តសៀមរាប កំពុងទន្ទឹងរងចាំមើល ថាតើដល់ពេលណាទើប អាជ្ញាធរ និងប្រព័ន្ធច្បាប់ ខេត្ដ សៀមរាប ចាត់វិធានការផ្លូវច្បាប់ទៅលើបុគ្គល ទាំងពីរូបខាងលើ ឬមួយទុករហូតដល់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បញ្ជាទើបមានវិធានការផ្លូវច្បាប់ បើសម្ដេចមិនបញ្ជាប្រហែលជាអាចមានវាស្នាល្អរួចខ្លួនក៍ថាបាន។

ព្រោះរហូតមកដល់ថ្ងៃទី២២ខែមករាឆ្នាំ២០២២នេះ បុគ្គដែលប្រព្រឹត្តល្មើសនៅតែមានសេរីភាព ជាធម្មតាហាក់ដូចគ្មានរឿងអ្វីកើតឡើង ។
ដែលមានវាសនាខុសពីបុគ្គជាច្រើនដែលត្រូវបានចាត់វិធានការនិងដាក់ទោសទាន់ ផ្លូវច្បាប់កន្លងទៅ ។

ពលរដ្ឋខេត្ដសៀមរាបបានលើកឡើងថាមិនចាំបាច់ស៊ើបអង្កេតនិងដាក់ការស្រាវជ្រាវនោះទេ បុគ្គលទាំងពីនាក់ខាងលើនេះហើយ ជាក្បាលម៉ាស៊ីនក្នុងការបំផ្លាញដីព្រៃលិចទឹកក្នុងសង្កាត់ជ្រាវយ៉ាងពិតប្រាកដមែននិងជាច្រើនឆ្នាំមកហើយ ដំរីងាប់យកចង្អេរមកបាំងក៍មិនជិតដែ រព្រោះបុគ្គល ឈ្មោះ ឈុន មង្គល ជាអ្នកបញ្ជាអោយ ឈ្មោះ ឌៀប សម្បិត្ដ យកត្រាក់ទ័រ របស់ខ្លួនមកឈូសឆាយរុនរាន បំផ្លេចបំផ្លាញព្រៃទាំងនោះ។