(គេហទំព័រ ពន្លឺខ្មែរអមតៈ)ចប់ហើយលោក ឃឹម ហ្វីណង់ ចៅវាយស្រុកបន្ទាយស្រីដឹកនាំក្រុមការងារលួចចុះវាស់វែងដីរបស់លោកជុំទាវ បណ្ឌិត លី អ៊ុំអេង ឱ្យទៅលោកស្រី ផាត់ សុជឿន ទាំងកំរោលបំពានលើច្បាប់អចលនទ្រព្យបុគ្គល
ចេញផ្សាយថ្ងៃអាទិត្យ ទី២៣ ខែមករា ឆ្នាំ២០២២
ការិយាល័យនិពន្ធ 017778289/0882476167
ខេត្តសៀមរាប = សង្រាមដីធ្លីដ៏រាំរ៉ៃមួយកន្លែងបានកើតឡើងអស់រយ:ពេលជាច្រើនឆ្នាំក្នុងស្រុកបន្ទាយស្រីអាជ្ញាធរពាក់ព័ន្ធនៅតែរកដំណោះស្រាយមិនចេញដ៏ដែលឬអសមត្ថភាព។
លោកជុំទាវបណ្ឌិត លី អ៊ុំអេង អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប និងខេត្តឧត្តរមានជ័យរៀបរាប់ប្រាប់អ្នកសារព័ត៌មានយើងឲ្យដឹងថា ដីធ្លីស្ថិតនៅភូមិរវៀងទទឹមឃុំរំចេកស្រុក្របន្ទាយស្រីនេះលោកជុំទាវបានទិញពីរប្រជាពលរដ្ឋបានចំនួន191ហិតា តាំងពីរឆ្នាំ២០០៣-២០០៤ ដែលទទួលស្គាល់ពីលោកមេភូមិ មេឃុំ និងលោកអភិបាលស្រុកមុនមកម្លេះហើយបានធ្វើរបងព័ទជុំវិញ និងដាំដំណាំយកផលជារាងរាល់ឆ្នាំផងដែរ។
ថ្វីៗនេះថ្ងៃសុក្រទី២១ខែមករាឆ្នាំ២០២២នៅភូមិរវាងទទឹមឃុំរំចេកស្រុកបន្ទាយស្រីខេត្តសៀមរាបគណ:កម្មការស្រុកបន្ទាយស្រីដឹកនាំដោយលោក ឃឹម ហ្វីណង់ ជាអភិបាលស្រុកបន្ទាយស្រីបានលួចចុះវាស់វែងដីចំការនិងដីលំនៅដ្ឋានរបស់លោកជុំទាវបណ្ឌិត លី អ៊ុំអេង អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប និងឧត្តរមានជ័យដោយមិនបានជូនដំណឹងមុន ហើយវាស់ដីទៅទៅឱ្យលោកស្រី ផាត់ សុជឿន ទាំងកំរោលបំពានលើច្បាប់អចលនទ្រព្យបុគល។
តើលោកស្រី ផាត់ សុជឿន មានខ្នងបង្អែកធំប៉ុណ្ណាដែរបានអាចបញ្ជាចៅវាយវ័យក្មេងហើយទើបឡើងកាន់តំណែងមិនបាន១អាណត្តផងឲ្យចុះទៅវាស់ដីគេយកមកធ្វើជាសម្បត្តិរបស់ខ្លួនឯងដោយមិនខ្លាចច្បាប់នៃប្រទេសកម្ពុជាឡើយ។
ដោយកើតទុក្ខមិនសុខចិត្តលោកជុំទាវ បណ្ឌិត លី អ៊ុំអេង លើកសំពះអង្វរករដល់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ិន សែន សូមសម្តេចមេត្តាជួយរកយុត្តិធម៌ជូននាងដោយអនុគ្រោះផង ជាពិសេសឯកឧត្តមទេសរដ្ឋមន្រ្តី ឱម យិនទៀង សូមបើកការសុឺបអង្កេតលើករណីនាងខ្ញុំផង៕
អង្គភាពគេហទំព័រ ពន្លឺខ្មែរអមត:)មិនអាចសុំការបំភ្លឺពីលោកអភិបាលស្រុកបន្ទាយស្រីបានទេដោយពុំមានលេខទូរស័ព្ទ អង្គភាពយើងខ្ញុំរងចាំការបកស្រាយរាល់ម៉ោងធ្វើការ។