(គេហទំព័រ ពន្លឺខ្មែរអមតៈ)លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ហាមបងប្អូនប្រជាពលរដ្ឋក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិចិនវៀតណាមខាងមុខនេះមិនឲ្យលេងផាវ រំសេវ កាំជ្រួចគ្រប់ប្រភេទជាដាច់ខាត

ចេញផ្សាយថ្ងៃពុធ ទី២៦ ខែមករា ឆ្នាំ២០២២
ការិយាល័យនិពន្ធ 017778289=0882476167

ខេត្តបន្ទាយមានជ័យ = លោឧត្ដមសេនីយទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត
បន្ទាយមានជ័យ បានមានប្រសាសន៍ ប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា

រាល់បណ្ដាអធិការ ក្រុង ស្រុកទាំង ៩ក្នុងខេត្តបន្ទាយមានជ័យត្រូវ ធ្វើការជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិ ចិន វៀតណាម កូរ៉េ នៅពេលខាងមុខនេះ ហាមមិនឲ្យលេងផាវ រំសេវ​ កាំជ្រួចគ្រប់ប្រភេទដាច់ខាតនៅព្រឹក ថ្ងៃទី ២៥ ខែ មករា ឆ្នាំ២០២២ នៅក្នុងស្នងការខេត្តបន្ទាយមានជ័យ។

លោកបានបញ្ជាក់ឲ្យដឹងទៀតថារាល់បណ្ដាអធិការ ក្រុង ស្រុកទាំង ៩ក្នុងខេត្តបន្ទាយមានជ័យ ត្រូវ អនុវត្តស្តីពីវិធានការនៃការប្រើប្រាស់នឹងផ្ទុករំសេវជាតិផ្ទុះទុកថាវគ្រប់ប្រភេទរបស់អគ្គស្នងការនគរបាលជាតិដើម្បីធានាក្នុងការការពារសន្តិសុខសុវត្ថិភាពនិងសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅក្នុងឱកាសបុណ្យប្រពៃណីចិនវៀតណាមដែលប្រព្រឹត្តទៅនៅថ្ងៃទី ១ ខែ កុម្ភៈ ឆ្នាំ ២០២២ ខាងមុខនេះ។
ក្នុងនោះលោកឧត្ដមសេនីយទោ សិទ្ធិ ឡោះ បានធ្វើការណែនាំដល់ការិយាល័យជំនាញនិងតាមបណ្ដាញអធិការក្រុង ស្រុកទាំង៩ត្រូវចុះបង្ក្រាបនិងហាមដាច់ខាតនូវការនាំចូលរំសេវភាវកម្មគ្រប់ប្រភេទហើយនគរបាលជំនាញត្រូវចុះធ្វើការណែនាំដល់អាជីវករតាមផ្សារនៅតាមមូលដ្ឋានរបស់ខ្លួនអំពីផលប៉ះពាល់នៃរំសេវនិងកាំជ្រួចដែលជាអាវុធមួយប្រើខុសអាចធ្វើឲ្យមនុស្សស្លាប់បានដូច្នេះមន្ត្រីនគរបាលជំនាញត្រូវចុះធ្វើការសព្វផ្សាយដល់ប្រជាពលរដ្ឋមិនអនុញ្ញាតឲ្យលេងក្នុងឪកាសចូលឆ្នាំ ចិនវៀតណាម នៅតាមទីសាធារណៈដែលនាំឲ្យបាត់បង់សណ្ដាប់ធ្នាប់និងមានការរំខានដល់អ្នកដទៃពិសេសដល់ឪពុកម្ដាយឬអាណាព្យាបាលដែលមានកូនតូចងាយរងគ្រោះ។

លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថាមន្ត្រីនគរបាលជំនាញត្រូវធ្វើការផ្សព្វផ្សាយអប់រំឲ្យបានស៊ីជម្រៅដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណះ
ឲ្យយល់ដឹងអំពីទង្វើខុសច្បាប់ពីការតាំងលក់នាំចូលការចែកចាយផាវ កាំជ្រួចគ្រប់ប្រភេទទួលបានសេចក្តីណែនាំខាងខាងលើនេះអស់លោកប្រធានការិយាល័យជំនាញនិងលោកអធិការក្រុងស្រុកទាំង ៩ យកចិត្តទុកដាក់អនុវត្តតាមសេចក្តីណែនាំនេះឈរលើស្មារតីទទួលខុសត្រូវខ្ពស់។
លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថាផាវជាគ្រឿងផ្ទុះដ៏សាហាវមួយអាចសម្លាប់មនុស្សបានយ៉ាងងាយដូច្នេះគួរតែប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យពិសេសក្មេងគួរជាសវាងកុំលេងវាឲ្យសោះក្នុងឪកាសចូលឆ្នាំ ចិន វៀតណាមខាងមុខនេះ។
ក្នុងនោះលោកស្នងការបានធ្វើការណែនាំចំនួន៧ចំណុចឱ្យកងកម្លាំងមានសមត្ថកិច្ចចុះអនុវត្តបង្ក្រាបរួមមមាន

១-ហាមដាច់ខាត-មិនឱ្យមានការដុតផាវ កាំជ្រួច ឬបង្កសម្លេងផ្ទុះគ្រប់ប្រភេទក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិននេះ មិនឱ្យមានការលេងល្បែងស៊ីសងគ្រប់ប្រភេទ។

២-នៅគ្រប់ទីកន្លែងកម្សាន្តសប្បាយនានាត្រូវអនុវត្តនូវវិធានសុខាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងថ្មីអូមីក្រុង ត្រូវប្រុងប្រយ័ត្នក្នុងការអុជទៀនធូប ក្រដាសសែន ភ្លើងចង្ក្រាន ចរន្តអគ្គិសនី ដែលអាច បង្កឱ្យមានគ្រោះអគ្គិភ័យកើតឡើងជាយថាហេតុ។

៣អាជ្ញាធរមានសមត្ថកិច្ចគ្រប់ថ្នាក់ត្រូវចាត់វិធានការយ៉ាងម៉ឹងម៉ាត់បំផុត កុំឱ្យមានការ នាំចូលផាវ កាំជ្រួច ជាតិផ្ទុះគ្រប់ប្រភេទតាមច្រកនិងត្រូវត្រួតពិនិត្យដកហូតវត្ថុទាំងនេះ ដែលមានតាំងលក់នៅគ្រប់ទីកន្លែងក្នុងខេត្តបន្ទាយមានជ័យ

៤-មន្ទីរធម្មការ និងសាសនាខេត្តត្រូវអញ្ជើញបណ្ដាសមាគមចិន និងវៀតណាម ដើម្បីផ្សព្វផ្សាយនូវខ្លឹមសារខាងលើឱ្យបានទូលំទូលាយ។

៥ត្រូវផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យអនុវត្តតាមការណែនាំនេះឱ្យមានប្រសិទ្ធភាព។

៦ត្រូវចេញបទបញ្ជាឱ្យម៉ឺងម៉ាត់ដល់កម្លាំងរបស់ខ្លួនដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាព។
៧-ជនណាបំពានលើសេចក្ដីណែនាំនេះឬប្រព្រឹត្តល្មើសបង្កឱ្យមានច
លាចលក្នុងសង្គម បាត់សណ្តាប់ធ្នាប់ សន្តិសុខ សុវត្ថិភាព និងរបៀបរៀបរយសាធារណៈត្រូវទទួលទោសតាមច្បាប់ជាធរមាន៕