(គេហទំព័រ ពន្លឺខ្មែរអមតៈ)តើឯកឧត្ដម ប្រាក់ សុវណ្ណ គណៈបញ្ជាការឯកភាពខេត្តព្រះវិហារ ខ្លាចលោក សិច ជាឈ្មួញឈើឬ បានជាបណ្តែតបណ្តោយឲ្យធ្វើការដឹកជញ្ញូនផលអនុផលព្រៃឈើតាមអំពើចិត្ត

ចេញផ្សាយថ្ងៃសុក្រ ទី២៨ ខែមករា ឆ្នាំ២០២២
ការិយាល័យនិពន្ធ 017778289=0882476167

ខេត្តព្រះវិហារ៖តើឯកឧត្ដមវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ បានជ្រាបខ្លះទេ.?ចំពោះមន្រ្តីជើង១០របស់ឯកឧត្ដម ដែលជាមន្រ្តីលីងលើម មិនអនុវត្តការងារភារកិច្ចជំនាញរបស់ខ្លួន ក្នុងការបង្ការទប់ស្កាត់របង្រ្កាបរាល់បទល្មើសខុសច្បាប់ដែលកើតឡើងក្នុងមូលដ្ឋានរបស់ខ្លួនដែរគ្រប់គ្រងបែរជាទៅឃុបឃិតជាមួយក្រុមរកស៊ីបទល្មើសដឹកផលអនុផលព្រៃឈើខុសច្បាប់ទៅវិញ។

ពលរដ្ឋមានចម្ងល់និងចោទជាសំសួរដល់ ឯកឧត្ដម ប្រាក់ សុវណ្ណ អភិបាលនៃគណះអភិបាលខេត្តនិងជាគណះបញ្ជាការឯកភាពខេត្តព្រះវិហារទទួលបន្ទុកបង្ក្រាបធនធានធម្មជាតិ មានបានមើលមន្រ្តីថ្នាក់ក្រោមរបស់ឯកឧត្ដមដែរទេ គឺលោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្ត និងលោក ពឹង ទ្រីដា ប្រធានមន្ទីកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារ អសមត្ថភាពក្នុងការបង្រ្កាប ឧក្រិដ្ធជនឈ្មោះ( សិច )ដែរសព្វថ្ងៃដឹកអនុផលព្រៃឈើដោយខុសច្បាប់ចេញពីព្រៃឡង់ ជាក់ស្តែងកាលពីយប់ ថ្ងៃទី ២៥ ខែ មករា ឈានចូលថ្ងៃទី ២៦ មករា ឆ្នាំ ២០២២ នៅវេលាម៉ោង ០១និង៣០នាទីរំលង អាធ្រាតមានរថយន្តដឹកឈើចេញពីតំបន់ព្រៃឡង់ស្ថិតនៅក្នុងឃុំ ធ្មា ស្រុកជ័យសែន និងឆ្លងកាត់ ឃុំ ខ្យង ស្រុកជ័យសែន មកដាក់នៅដេប៉ូ ក្រាំងដូង គេសង្ស័យថាគ្មានច្បាប់អនុញ្ញាត ស្ថិតនៅភូមិ អូរទីទុយ ឃុំ ព្រះឃ្លាំង ស្រុក ត្បែងមានជ័យ ខេត្តព្រះវិហារបើទោះបីជាដេប៉ូនោះមានច្បាប់ហើយក៏ដោយប៉ុន្តែច្បាប់ទាំងនោះគ្រាន់តែយកមកបិទបាំងដើម្បីប្រព្រឹត្តបទល្មើសតែប៉ុណ្ណោះ ហើយលោកទាំងអស់នោះមិនគោរពតួនាទីភារកិច្ចរបស់ខ្លួននោះទេ។

បើយោងតាមប្រភពៈពីពលរដ្ឋបានលើកឡើងថាលោកប្រធានមន្ទី លោកនាយខណ្ឌ លោកនាយសង្កាត់ រដ្ឋបាលព្រៃឈើ តាំងពីលើរហូតដល់ក្រោមមិនហ៊ានចុះមកបង្រ្កាបទេព្រោះអស់លោកសុទ្ធតែទទួលបានសំណែនសែនថ្វាយប្រចាំខែពីក្រុមប្រព្រឹត្តបទល្មើសនិងម្ចាស់ទីតាំងដេប៉ូទាំងអស់នោះ។

សូមឯកឧត្ដម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទមេត្តាដាក់មន្រ្តីជំនាញមកពិនិត្យមើលមន្រ្តីថ្នាក់ក្រោមរបស់ឯកឧត្ដម ដែរប្រចាំនៅខេត្តព្រះវិហារផងដែលមានការឆក់ល្វេងមិនគោរពតួនាទីភារកិច្ចអនុវត្តជំនាញរបស់ខ្លួនឡើយ។

កន្លងមកសកម្មភាពក្នុងការបង្រ្កាបធនធានធម្មជាតិឃើញតែកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស ចុះបង្ក្រាបជាញឹកញ៉ាប់ដែរ តែក្រុមឈ្មួញទាំងនោះមិនរាងចារឡើយ
ហើយមួយរយ:កន្លងមកដែរអង្គភាពសារព័ត៌មាន(គេហទំព័រ ពន្លឺខ្មែរអមតៈ)របស់យើងខ្ញុំតែងតែផ្ដល់ព័ត៌មាននៅបទល្មើសឲ្យលោក ពឹង ទ្រីដា ប្រធាន មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ខេត្ត ព្រះវិហារដែរ ហើយលោកតែងឆ្លើយថាចាំឲ្យកូនចៅរបស់លោកមក តែមិនដែលឃើញមានកូនចៅរបស់លោកមកបង្ក្រាបឡើយ។បើតាមច្បាប់បទល្មើសធនធានធម្មជាតិបុគ្គលដែលប្រព្រឹត្តល្មើសនឹងបទប្បញ្ញត្តិនៃច្បាប់នេះត្រូវទទួលទោសដូចតទៅ÷
៤.បទល្មើសធនធានធម្មជាតិថ្នាក់ទី៤
ត្រូវមានទោសដាក់ពន្ធនាគាពីប្រាំ(៥)ឆ្នាំទៅដល់ដប់(១០)ឆ្នាំហើយពិន័យជាប្រាក់ចាប់ពីដប់ប្រាំលាន(១៥.០០០.០០០)រៀលដល់មួយរយហាសិបលាន(១៥០.០០០.០០០)រៀល។
បើករណីបុគ្គលប្រព្រឹត្ត ល្មើសជានីតិបុគ្គល នោះទោសពិន័យជាប្រាក់ពីមួយរយហាសិបលាន(១៥០.០០០.០០០)រៀលដល់ពីររយហាសិបលាន(២៥០.០០០.០០០)រៀល។
ចំណែកឯវត្ថុតាងត្រូវរឹបអូសជាសម្បត្តិរដ្ឋ។
បើមាត្រា៦២វិញត្រូវផ្ដន្ទាទោសពីបទល្មើសធនធានធម្មជាតិថ្នាក់ទី ៤ នឹងត្រូវរឹបអូសវត្ថុតាងជាសម្បត្តិរដ្ឋ ចំពោះជនដែលបានប្រព្រឹត្តបទល្មើសណាមួយដូចខាងក្រោម:

១.កាប់.ប្រមូល.និងកែច្នៃឈើប្រណីតគ្រប់ប្រភេទចាំមើលថាតើឧក្រិដ្ធជនដែលបំភ្លេចបំផ្លាញធនធានធម្មជាតិគឺឈ្មោះ(សិច)អាចគិចផុតពីសំណាញ់ច្បាប់ដែរឬយ៉ាងណា៕