(គេហទំព័រ ពន្លឺខ្មែរអមតៈ)ឈ្មោះ ពិន តន ជាមេល្បែងដុះស្លែបើកសង្វៀនបញ្ជល់មាន់សារជាថ្មីឡើងវិញនិងបៀអាប៉ោងគ្រប់ប្រភេទពេញទំហឹងនៅស្រុកបរកែវ
ចេញផ្សាយថ្ងៃពុធ ទី៩ ខែកុម្ភះ ឆ្នាំ២០២២
ការិយាល័យនិពន្ធ 017778289=0882476167
ខេត្តរតនគីរី = មានសេចក្តីរយការណ៍ពីប្រជាពលរដ្ឋនៅភូមិទុយឃុំទីងចាក់ស្រុកបរកែវ ខេត្តរតនគិរី បានឲ្យដឹងថា នៅក្នុងមូលដ្ឋានរបស់ពួកគាត់មានគេបើកសង្វៀនបញ្ជល់មាន់ វង់អាប៉ោង និងយូគី យ៉ាងពេញបន្ទុកដោយមានអ្នកចូលរួមលេងល្បែងយ៉ាងពពាក់ពពូន ដោយគ្មានការទប់ស្កាត់ពីមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានមិនមានវិធានទប់ស្កាត់ឡើយ។ មេល្បែងស៊ីសងមានគឺឈ្មោះ ពិន តន ហៅ តាតន, អាចបើកល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទតាមអំពើចិត្ត។ ចំណែកលោក ហេង មុនី អភិបាលស្រុកបរកែវ និងលោក ជួប វណ្ណារ័ក្ស អធិការនគរបាលស្រុកបរកែវ បណ្តោយឲ្យបុគ្គលឈ្មោះ ពិន តន, បើកលេងល្បែងស៊ីសងខុសច្បាប់បំផ្លាញសន្តិសុខសង្គមដោយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។
ប្រភពដដែលបានឲ្យដឹងទៀតថា សង្វៀនបញ្ជល់មាន់ វង់អាប៉ោង យូគី នៅភូមិទុយឃុំទីងចាក់ ស្រុកបរកែវខេត្តរតនគិរី កំពុងបើកដំណើរការយ៉ាងរលូនដោយគ្មានសមត្ថកិច្ចណាបង្ក្រាបនៅឡើយទេ។ ប្រជាពលរដ្ឋបានលើកឡើងថា បើគ្មានការបើកដៃពីសំណាក់មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចថ្នាក់ឃុំ ថ្នាក់ស្រុកគឺបុគ្គលឈ្មោះ ពិន តន, មិនអាចបើកល្បែងស៊ីសងខុសច្បាប់បានឡើយ ហើយត្រូវប្រឈមនឹងការបង្ក្រាបជាមិនខាន។ ហេតុនេះលោក យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរី និងលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី មិនត្រូវបណ្តែតបណ្តោយបនល្បែងទាំងនេះតទៅទៀតទេ ក្នុងខណៈដែលល្បែងស៊ីសងកើតឡើងយ៉ាងពេញទំហឹងនៅស្រុកបរកែវ នេះ។
បើតាមប្រភពស្និទ្ធនឹងមេល្បែងស៊ីសងឈ្មោះ ពិន តន, បានបង្ហើបឲ្យដឹងថា មានមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចមួយចំនួនក្នុងខេត្តរតនគិរី និងស្រុកបរកែវ ទទួលបានផលប្រយោជន៍ពីបុគ្គលមេល្បែងឈ្មោះពិន តននេះ ទើបពួកគេអាចបើកបនល្បែងស៊ីសងបានយ៉ាងសុខស្រួល។ ជាក់ស្តែងបច្ចុប្បន្ននេះមេល្បែងស៊ីសង បានបើកសង្វៀនបញ្ជល់មាន់ វង់អាប៉ោង យូគី នៅភូមិទុយឃុំទីងចាក់ ស្រុកបរកែវ យ៉ាងពេញទំហឹង ហើយលោក ជួប វណ្ណារ័ក្ស អធិការនគរបាលស្រុកបរកែវ និងលោក ហេង មុនី អភិបាលស្រុកបរកែវ បែរជាសម្ងំស្ងាត់ឈឹង មិនចាត់វិធានការទប់ស្កាត់អ្វីឡើយ។ ប្រការនេះកំពុងធ្វើឲ្យប្រជាពលរដ្ឋមានសេចក្តីព្រួយបារម្ភយ៉ាងខ្លាំងចំពោះបញ្ហាអសន្តិសុខសង្គម ហើយអំពាវនាវឲ្យលោក យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរី និងលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ចាត់វិធានការបង្ក្រាបបនល្បែងទាំងនេះប្រកបដោយប្រសិទ្ធ។