(គេហទំព័រ ពន្លឺខ្មែរអមតៈ)សង្សារមួយគូរួមផ្សំគំនិតគ្នាសម្លាប់ប្អូនប្រុសបង្កើតរបស់ខ្លួនឯងបំបិតភ័ក្សតាងក៏ព្រោះតែ…..?
ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី១០ ខែកុម្ភះ ឆ្នាំ២០២២
ការិយាល័យនិពន្ធ 017778289=0882476167
ខេត្ត សៀមរាប៖ ក្មេងស្រីម្នាក់ ខ្លាចបែកការណ៍ ពីទង្វើដែលខ្លួនបាន លួចឡើងឋានសួគ៌ា ជាមួយសង្សារ ខណៈពេលប្អូនប្រុសមក ទាន់ក៏ សម្រេចផ្សំគំនិតជាមួយសង្សារ សម្លាប់ប្អូនប្រុសបង្កើតខ្លួនឯង.ដើម្បីបំបាត់ភស្តុតាង ដោយហេតុការណ៍.នេះបានកើតឡើង នៅវេលាម៉ោង១១និង៤០នាទីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ ភូមិបឹងវៀន ឃុំតាយ៉ែក ស្រុកសូទ្រនិគមខេត្តសៀមរាប។
ក្រោយពី សម្លាប់ប្អូនប្រុសបង្កើតបានសម្រេច.ក៏នាំគ្នាបង្វែររឿង ជាករណីចងករធ្វើអត្តឃាត តែដោយសារឈាមស្រែកស្បែកហៅ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាសង្សានិងគ្នា
ទី១. ឈ្មោះ ចិត្ត ភន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ កម្មករសំណង់ រស់នៅភូមិរំរោងកញ្ចោច ឃុំឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប ជាចារី និងទី២. ឈ្មោះ ឡាយ សាលី ភេទស្រី អាយុ១៧ឆ្នាំ រស់នៅភូមិបឹងវៀន ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ។
លុះនៅម៉ោង៧និង០០នាទីព្រឹក ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ កម្លាំងផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម បានទទួលសេចក្តីរាយការណ៍ពី
លោកមេភូមិបឹងវៀនថា មានករណីក្មេងប្រុសជាអនីតិជនរស់នៅក្នុងភូមិឃុំកើតហេតុ
បានស្លាប់នៅក្នុងអង្រឹង ហើយភ្លាមៗនោះ កម្លាំងអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលតាយ៉ែក ចុះទៅកន្លែងកើតហេតុធ្វើការពិនិត្យនិងធ្វើកោសល្យវិច្ខ័យ បានសណ្ឋានថា ជាករណីឃាតកម្ម ដោយក្មេងប្រុស ប៉ុនលេង ភេទប្រុស អាយុ ១១ឆ្នាំបានស្លាប់មានស្លាកស្នាក ស្នាមរឹតត្រង់ក ទំហំប៉ុនពីរធ្នាប់ដៃ ឆ្អឹងកងករបស់ជនរងគ្រោះត្រូវបានបាក់ រីឯដងខ្លួន និងដៃជើងសពពុំមានស្លាកស្នាមអ្វីនោះទេ។
តាមការស្តាប់ចម្លើយឈ្មោះ ឡាយ សាលី បានសារភាពថា នៅថ្ងៃកើតហេតុ គឺខ្លួន និងប្អូនប្រុសជាជនរងគ្រោះនៅផ្ទះតែ២នាក់ ចំណែកឪពុកម្តាយទៅស្នាក់នៅធ្វើចំការនៅភូមិខ្វាវ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។ នៅម៉ោង ១៩:០០នាទី សង្សាខ្លួនឈ្មោះ ចិត្ត ភន បានផ្ញើសារតាមគណនីហេ្វសប៊ុកមកខ្លួនថា គេសុំមកលេងផ្ទះ ខ្លួនក៏យល់ព្រម លុះដល់វេលាម៉ោង២១:០០នាទី ឈ្មោះ ចិត្ត ភន ក៏បានទៅដល់ ហើយគេបានអោបថើប និងសុំខ្លួនរួមភេទ ខ្លួនក៏យល់ព្រម ហើយនាំគ្នាទៅរួមភេទនៅចំណុចរោងដាក់ឈើក្រោយផ្ទះខណៈពេលកំពុងរួមភេទស្រាប់តែ ប្អូនប្រុសខ្លួនឈ្មោះ ឡាយ ប៉ុនលេង បានទៅទាន់ ហើយនិយាយថា គេនឹងយករឿងពួកខ្លួនខាងលើប្រាប់ទៅឪពុកម្តាយទាំងអស់.ពេលនោះខ្លួន និងសង្សាក៏រួមគំនិតគ្នាសម្លាប់ជនរងគ្រោះបំបិទមាត់តែម្តង។ ដោយឈ្មោះ ចិតុ្ត ភន បានវាយទៅលើជនរងគ្រោះចំត្រង់ដងក ផ្នែកខាងក្រោយមួយដៃ បណ្តាលឲ្យដួលសន្លប់ផ្កាប់មុខទៅលើដី ហើយខ្លួនស្ទុះទៅចាប់ជើងជនរងគ្រោះទាំងសងខាង ហើយឈ្មោះ ចិត្ត ភន បានចាប់ផ្ងាសពហើយយកដៃទាំងពីរមួលបំបាក់កសពតែម្តង។ក្រោយធ្វើសកម្មភាពនេះរួច ឈ្មោះ ចិត្ត ភន ក៏បានឡើងជិះម៉ូតូគេចខ្លួនបាត់។តាមការស្តាប់ចម្លើយរបស់ឈ្មោះ ចិត្ត ភន បានសារភាពថារូបគេពិតជាបានធ្វើសកម្មភាពខាងលើពិតប្រាកដមែន ដោយខ្លួនជាអ្នកវាយ និងមួលបំបាក់កជនរងគ្រោះ រួចហើយក៏ឡើងជិះម៉ូតូទៅផ្ទះនៅភូមិសំរោងកញ្ជោច ឃុំឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប។ លុះដល់វេលាម៉ោង១១និង៤០នាទី ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនយកមកប្រទល់មុខជាមួយឈ្មោះ ឡាយ សាលី ទើបដឹងថា ក្រោយធ្វើសកម្មភាពហើយបើកម៉ូតូគេចខ្លួន ឈ្មោះ ឡាយ សាលី បានយកខ្សែក្រវ៉ាត់ ទៅរឹតកសពបន្ថែម និងបានលើកសពទៅដាក់ក្នុងអង្រឹងលើផ្ទះ បន្ទាប់មកយកខ្សែក្រវ៉ាត់ខាងលើទៅចងភ្ជាប់នឹងខ្សែអង្រឹងដើម្បីបង្វែងដានថាជាករណីអត្តឃាតដោយចងកសម្លាប់ខ្លួន។
សមត្ថកិច្ចបញ្ជាក់ថា ដកហូតវត្ថុតាងមាន ខ្សែក្រវ៉ាត់ពណ៌ខ្មៅ១ និងខ្សែចងអង្រឹងពណ៌ខ្មៅ ១កំណាត់ប្រវែង ៩២ស.ម និងអង្រឹងប៉ារ៉ាចំនួន ១ ។
បច្ចុប្បន្នកម្លាំងនគរបាលជំនាញកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនខ្លួនជនសង្ស័យទាំង២ទៅតុលាការដើម្បីចាត់ការបន្តតាមច្បាប់៕