(គេហទំព័រ ពន្លឺខ្មែរអមតៈ)ល្បែងស៊ីសងនេតហ្គេមអនឡាញ នៅក្រុងសៀមរាបនៅតែបើកបន្តឲ្យអ្នកញៀនល្បែងស៊ីសង ចូលលេងជាធម្មតាមិនមានការរុំខានដល់សមត្ថកិច្ចនោះឡើយ
ចេញផ្សាយថ្ងៃអាទិត្យ ទី១៣ ខែកុម្ភះ ឆ្នាំ២០២២
ការិយាល័យនិពន្ធ 017778289=0882476167
ខេត្តសៀមរាប ៖ ល្បែងស៊ីសង ( ហ្គេមអនឡាញ )គ្រប់ប្រភេទនៅផ្សារដើមក្រឡាញ់និងផ្សារញ៉ែបានកំពុងបើកទទួលអតិថិជនយ៉ាងសប្បាយ មិនឃើញស្រមោលសមត្ថកិច្ចទៅបង្ក្រាបសោះឡើយសង្ស័យតែតែត្រូវថ្នាំសណ្តំអស់ហើយមើលទៅ ។
ប្រជាពលរដ្ឋ បានបង្ហើបឲ្យដឹងថា÷ ទីតាំងល្បែងស៊ីសង ( ហ្គេមអនឡាញ )គ្រប់ប្រភេទខាងលើនេះ បានបើកលេងយូរឆ្នាំណាស់មកហើយ និងសុខសាន្តជាទីបំផុត ព្រោះមិនឃើញលោកវីរសេនីយ៍ឯក ដា ចំរើន ជាអធិការនគរបាលក្រុងសៀមរាបចុះបង្រ្កាប សោះឡើយបែជាបណ្តែតបណ្តោយឲ្យពង្វក់យុវជន! ជាសសរទ្រូងប្រទេសជាតិ ឲ្យដើរក្នុងផ្លូវមិនល្អ ខ្ជីខ្ជាក្នុងការរៀនសូត្រ បាត់បង់ចំណេះដឹង។
ប្រភពបន្តថា÷ ទីតាំងនេះ បើមើលតែបន្តិច គឺសាមញ្ញណាស់ ប្រៀបដូចជាផ្ទះសម្រាប់រស់នៅធម្មតា តែនៅខាងក្នុងវិញ អ្នកដឹង!បានដឹង! ហើយមួយថ្ងៃៗ ឃើញយុវជននាំគ្នាមកពពាក់ពពូនសម្ងំលេងល្បែងស៊ីសងនៅទីនោះ ជាពិសេសក្មេងសមាសភាពក្មេងមិនល្អ ក្រុមបងតូចបងធំ ក្មេងញៀនថ្នាំ និងមុខសញ្ញាចោរកម្មជាដើម។
ប្រជាពលរដ្ឋ បញ្ជាក់ថា÷ ពួកគេគ្មានយោបល់អ្វីច្រើនជាងនេះទៀត គ្រាន់ចង់សំណូមពរដល់លោកឧត្តមសេនីយ៍ត្រី តេង ច័ន្ទណាត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងជាពិសេសឯកឧត្តម ទៀ សីហា អភិបាលនៃគណ:អភិបាលខេត្តសៀមរាប មេត្តាជួយបង្រ្កាបទីតាំងល្បែងស៊ីសងនេះផង ស្របតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ព្រោះវាជាប្រភពនាំឲ្យកើតមានអំពើចោរកម្ម និងបទល្មើសផ្សេងៗក្នុងសង្គម៕មានត