(គេហទំព័រ ពន្លឺខ្មែរអមតៈ)អត់មានអ្នកណាដូចលោក ពិន តន ហៅតាតន នោះទេរត់ការក្រោមតុរួច! សង្វៀនជល់មាន់និងបៀអាប៉ោងគ្រប់ប្រភេទបើកពេញទំហឹងនៅស្រុកបរកែវ
ចេញផ្សាយថ្ងៃអាទិត្យ ទី១៣ ខែកុម្ភះ ឆ្នាំ២០២២
ការិយាល័យនិពន្ធ 017778289=0882476167
(ខេត្តរតនគីរី)៖សេចក្តីរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋថា៖ទីតាំងសង្វៀនជល់មាន់និងបៀអាប៉ោងគ្រប់ប្រភេទដុះស្លែរ របស់លោក តន បើកដំណើការពេញទំហឹងទៀតហើយក្រោយរត់ការក្រោមតុជាមួយអាជ្ញាធរមានសមត្ថកិច្ចរួច។
ដែលមានទីតាំងស្ថិតនៅក្នុងភូមិទុយ ឃុំទីងចាក់ ស្រុកបរកែវ ខេត្តរតនគិរី។ប្រជាពលរដ្ឋបានឲ្យដឹងថា៖ នៅក្នុងមូលដ្ឋានរបស់ពួកគាត់មានគេបើកសង្វៀនបញ្ជល់មាន់ វង់អាប៉ោង និងយូគី យ៉ាងពេញបន្ទុកដោយមានអ្នកចូលរួមលេងល្បែងយ៉ាងពពាក់ពពូន ដោយគ្មានការទប់ស្កាត់ពីមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានមិនមានវិធានទប់ស្កាត់ឡើយ។
ហើយបើតាមការឲ្យដឹងពីប្រជាពលរដ្ឋថាទីតាំងមួយកន្លែងនោះដោយមានមេល្បែងស៊ីសងមានឈ្មោះ ពិន តន ហៅ តាតន, អាចបើកល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទតាមអំពើចិត្ត ប្រហែលចេះមន្តអាគម សន្តំចិត្ត ទើបមន្ត្រី ពាក់ព័ន្ធ ងងុយដេកបាត់អស់ទៅ។
ប្រជាពលរដ្ឋ និងអង្គការ សង្គមស៊ីវិល កំពុងដាក់ការសង្ស័យថា លោក ហេង ប៊ុន្នី អភិបាលស្រុកបរកែវ និងលោក ជួប វណ្ណារ័ក្ស អធិការនគរបាលស្រុកបរកែវ ប្រហែលជាត្រូវថ្នាំសន្តំរបស់លោក ពិន តន ហើយមើលទៅបានជា លោក ពិន តន មានសមត្ថភាព ធ្វើអ្វីបានតាមតែអំពើចិត្ត ។
ប្រភពដដែលបានឲ្យដឹងទៀតថាសង្វៀនបញ្ជល់មាន់ វង់អាប៉ោង យូគី នៅភូមិទុយឃុំទីងចាក់ស្រុកបរកែវខេត្តរតនគិរី កំពុងបើកដំណើរការយ៉ាងរលូនដោយគ្មានសមត្ថកិច្ចណាហ៊ានបង្ក្រាបសង្ស័យអាជ្ញាធរមានសមត្ថកិច្ចត្រូវដងត្រូវផ្លែគ្នាជាមួយម្ចាស់សង្វៀនជល់មាន់របស់លោក ពិន តន ហើយមើលទៅ ។
ប្រជាពលរដ្ឋបានលើកឡើងថាបើគ្មានការបើកដៃពីសំណាក់មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធគឺបុគ្គលឈ្មោះ ពិន តន, មិនអាចបើកល្បែងស៊ីសងខុសច្បាប់បានឡើយ ហើយត្រូវប្រឈមនឹងការបង្ក្រាបជាក់ជាមិនខាន។
ដោយឡែកលោក យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរី តើមានសមត្ថភាពក្នុងការចុះបង្ក្រាបទីតាំងក្រុមញៀនល្បែងទាំងនោះដែលឬទេទីណាមានល្បែងសុីសងទីនោះនិងក្លាយជាតំបន់អសន្តិសុខនាពេលខាងមុខធ្វើឲ្យគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុច របស់រាជរដ្ឋាភិបាលតើអាចយកមកអនុវត្ត និងប្រកបដោយប្រសិទ្ធភាពដែលឬទេ?
ប្រជាពលរដ្ឋស្នើសុំដល់ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្ត រតនគិរី មេត្តាចាត់វិធានការក្នុងការទប់ស្កាត់ល្បែងស៊ីសងខាងលើដុះស្លែ!!ចៀសវាងមានការរិះគន់ ពីបងប្អូនប្រជាពរដ្ឋនិងមហាជនដាក់ការសង្ស័យទៅលើអាជ្ញាធរមូលដ្ឋានមានការឃុបឃិតនិងបើកភ្លើងខៀវជាប្រព័ន្ធនិងបង្កើតបទល្មើសក្នុងមូលដ្ឋាន??គួរគប្បីចាប់មន្ត្រីជំនាញចុះបង្ក្រាបផង។ដើម្បីភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុច។