(គេហទំព័រ ពន្លឺខ្មែរអមតៈ)ឈ្មួញឈើដុះស្លែឈ្មោះ ចាន់​ ណា ដឹកជញ្ជួានឈើខុសច្បាប់សម្រុកចូលខេត្តសៀមរាបទាំងថ្ងៃទាំងយប់មិនញញើតមិនខ្លាចព្រោះតែ…

ចេញផ្សាយថ្ងៃអាទិត្យ ទី១៣ ខែកុម្ភះ ឆ្នាំ២០២២
ការិយាល័យនិពន្ធ 017778289=0882476167

ខេត្តសៀមរាប ៖ មេឈ្មួញឈ្មោះចាន់ ណាពិតជាមានឥទ្ធិពលខ្លាំងក្នុងមុខជំនួញរកស៊ីដឹកជញ្ជួានបទល្មើសឈើខុសច្បាប់ពីខេត្តមួយទៅខេត្តមួយយ៉ាងរលូននិងសម្រុកដឹកឈើចូលខេត្តសៀមរាបទាំងថ្ងៃទាំងយប់ដោយមិនញញើតមិនខ្លាចមន្រ្តីជំនាញពាក់ពន្ធ័ក្នុងខេត្តក៍ព្រោះតែមន្រ្តីទាំងនោះបានត្រូវថ្នាំសន្ដំដេកលង់លក់មើលមិនឃើញឈើទេ។

ចាំមើលលោកម៉ុងប៊ុនលីមនាយខណ្ឌរដ្ឋបាលព្រៃនិងលោកទា គឹម សុទ្ធប្រធានមន្ទីកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទអាចធ្វើការបង្រ្កាបមេឈ្មួញដុះស្លែរឈ្មោះចាន់ ណាបានឫយ៉ាងណា?បើមេឈ្មួញរូបនេះមានឥទ្ធិពលខ្លាំងក្នុងមុខជំនួញ រកស៊ីដឹកជញ្ជួនបទល្មើសឈើខុសច្បាប់និងប្រព្រឹត្តបទល្មើស រាប់ឆ្នាំទៅហើយ។គ្មានមន្រ្តីអាជ្ញាធរជំនាញពាក់ពន្ធ័ស្រុកខេត្តហ៊ានធ្វើការបង្រ្កាបនិងចាប់មេឈ្មួញឈ្មោះចាន់ ណាយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់បានឡើយ។

ព្រៃឈើតូចធំត្រូវរលាយហិនហោចដោយសារតែមានមន្រ្តីជើង១០មួយចំនួនរួមផ្សំគំនិតចូលដៃចូលជើងជាមួយបក្ខពួកក្រុមឈ្មួញឧក្រិដ្ឋកម្មព្រៃឈើនិងបើកភ្លើងខៀវអោយឈ្មួញចរាចរណ៍ឈើលើដងផ្លូវតាមចិត្តមិនអនុវត្តមិនចាត់វិធានការបង្ការទប់ស្កាត់និងបង្រ្កាប។បែបនេះហើយទើបមេឈ្មួញឈ្មោះចាន់ ណាអាចធ្វើព្យុះធ្វើភ្លៀងនិងដឹកជញ្ជួានឈើចែកចាយតាមដេប៉ូក្នុងទឹកដីខេត្តសៀមរាបយ៉ាងរលូនមិនមានស្ថាប័នជំនាញពាក់ពន្ធ័ណាធ្វើការបង្រ្កាប។

បើយោងតាមការចុះផ្សាយសារព័ត៍មានក្នុងស្រុកមួយចំនួនថានៅវេលាម៉ោង ១១:០០នាទីព្រឹកត្រូវនិងថ្ងៃទី១២ .កុម្ភៈឆ្នាំ២០២២មានរម៉កដឹកឈើរបស់មេឈ្មួញដុះស្លែឈ្មោះចាន់ណាដែលសមត្ថកិច្ចនិង ជំនាញពាក់ព័ន្ធមិនហ៊ានបង្ក្រាបបាន ជល់គ្នាជាមួយរថយន្តនៅកំណាត់ផ្លូវក្រវ៉ាត់ក្រុងសៀមរាប ចំណុចផ្លូវបំបែកជា៤ ជិតស្ថានីយ៍ប្រងឥន្ទន:អ៊ុកសុខុម ខាងកេីតស្ពានក្រវ៉ាត់ក្រុង៥០០ម៉ែត្រស្ថិតនៅភូមិកក្រាញ់សង្កាត់សៀមរាបក្រុងសៀមរាប ខេត្តសៀមរាប។

ពលរដ្ឋក៍ដូចជាមហាជននាំគ្នា លើកឡើងថាបើក្រុមឈ្មួញដឹកជញ្ជួានបទល្មើសឈើស្ដែងៗនៅនឹងមុខបុកគ្នាឡើងពើងគូទដូច្នេះតើមន្រ្តីអាជ្ញាធរជំនាញពាក់ពន្ធ័និងវែកមុខយកមេឈ្មួញឈ្មោះ ចាន់ ណាដាក់ទោសទាន់តាមផ្លូវច្បាប់បានដែរទេ?ឫមួយក៍ទុកអោយមេឈ្មួញឧក្រិដ្ឋកម្មបំផ្លិចបំផ្លាញផលអនុផលព្រៃឈើរួចខ្លួន?។

តើឯកឧត្ដម ទៀ សីហាអភិបាលនៃគណះអភិបាលខេត្តនិងជាគណះបញ្ជាការឯកភាពសុខចិត្តអង្គុយមើលនិងបណ្ដែរបណ្ដោយអោយក្រុមឈ្មួញធ្វើព្យុះធ្វើភ្លៀងបង្ករហានិភ័យនិងសម្រុកដឹកបទល្មើស ឈើចូលក្នុងអាណាចក្រខេត្តដល់ពេលណាទៀតទាន.!មន្រ្តីជំនាញមួយក្ដាប់តូចរបស់ឯកឧត្ដមដេកលង់លក់អស់ទៅហើយព្រោះត្រូវថ្នាំសន្តំរបស់មេឈ្មួញឈ្មោះចាន់ ណា។

នៅថ្ងៃទី១៣ ខែកុម្ភៈឆ្នាំ២០២២ក្រុមការយើងមិនអាចទំនាក់ទំនងសុំការបកស្រាយពីមេឈ្មួញឈ្មោះចាន់ ណាបានទេ ពាក់ពន្ធ័និងរម៉កដឹកឈើ​ជ្រុលទៅបុករថយន្តនៅថ្ងៃកើតហេតុខាងលើព្រោះខលចូលគ្មានអ្នកទទួលទូរសព្ទ័៕