(គេហទំព័រ ពន្លឺខ្មែរអមតៈ)កម្មករជិត៣០អ្នកធ្វើផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាបបាននាំគ្នាតវ៉ាសំុបើកប្រាក់ខែពីមេការឈ្មោះ សេង ពេជ្រ ដែលទទួលបន្ទុកធ្វើផ្លូវ៥ខ្សែនៅជុំវិញផ្សារចាស់
ចេញផ្សាយថ្ងៃច័ន្ទ ទី១៤ ខែកុម្ភះ ឆ្នាំ២០២២
ការិយាល័យនិពន្ធ 017778289=0882476167
ខេត្តសៀមរាប : នៅព្រឹកថ្ងៃទី ១២.០២.២០២២ កម្មករធ្វើផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាប បាននាំគ្នាតវ៉ាសុំបើកប្រាក់ខែពីមេការម្នាក់ឈ្មោះ សេង ពេជ្រ ដោយសារតែមេការនោះមិនបើកប្រាក់ខែឲ្យពួកគាត់ជាច្រើនខែមកហើយ។
បើយោងតាមការរៀបរាប់ពី ក្រុមពួកគាត់បានអោយដឹងថា ក្រុមពួកគាត់មានគ្នាជិត៣០នាក់ ទទួលបន្ទុកធ្វើផ្លូវ៥ខ្សែ នៅជុំវិញផ្សារចាស់ ក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។
ពួកគាត់បន្តទៀតថា កន្លងមកលោក សេង ពេជ្រ ជាមេការមិនដែលបើកប្រាក់ខែអោយទេ គាត់តែងអោយកម្មករខ្ចីលុយ អ្នកខ្លះខ្ចីបាន៤០មុឺនរៀល ៦០មុឺន ១លានរៀល តាមចិត្តដែលគាត់អោយខ្ចី ។អីឡូវនេះពួកគាត់បានធ្វើផ្លូវរួចរាល់ហើយប៉ុន្តែឈ្មោះ សេង ពេជ្រ មិនបើកលុយអោយហើយថាខាងក្រុមហ៊ុនមិនទំលាក់លុយអោយ ។
ក្នុងថ្ងៃ ១២/០២/២០២២នេះ កម្មករមកតវ៉ាដល់ក្រុមហ៊ុនសុំបើកប្រាក់ខែ តែខាងក្រុមហ៊ុនឆ្លើយថា ខាងក្រុមហ៊ុនបានទុំលាក់លុយអោយលោក សេង ពេជ្រអស់ហើយ ។ បើទោះបីជាយ៉ាងណា ក៏ខាងក្រុមហ៊ុនបានសន្យាថា នឹងជួយសម្រប់សម្រួលការបាត់បងប្រាក់ខែនេះអោយ។
សូមបញ្ជាក់ថា កម្មករខ្លះគាត់បាត់ប្រាក់ខែ ៣ ខែ ខ្លះ ៥ខែ ហើយក្នុង១ខែចន្លោះពី៣០០$ទៅ៥០០$ ក្នុងការតវ៉ានេះ មានតែភាគគីកម្មករ នឹង ក្រុមហ៊ុន តែប៉ុណ្ណោះ អត់មានវត្តមានមេការទទួលបន្ទុកធ្វើផ្លូវ៥ខ្សែនៅផ្សារចាស់លោក សេង ពេជ្រ ឡើយ។