(គេហទំព័រ ពន្លឺខ្មែរអមតៈ)បុរសជាអ៊ុំថ្លៃម្នាក់ចាប់រំលោភសេពសន្ថវៈលើអនីតិជនដល់ទៅពីនាក់បានសម្រេចក្នុងម្នាក់ដល់ពីដងត្រូវសមត្ថកិច្ចឃាត់ខ្លួនចាត់ការតាមនិតិវិធី
ចេញផ្សាយថ្ងៃច័ន្ទ ទី១៤ ខែកុម្ភះ ឆ្នាំ២០២២
ការិយាល័យនិពន្ធ 017778289=0882476167
ខេត្តកោះកុង = នៅថ្ងៃទី 13 ខែកុម្ភៈឆ្នាំ 2022 វេលាម៉ោង 17.40នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលតៃក្រោម បានទទួលពាក្យបណ្ដឹង ពីឈ្មោះខ. ស.ព ភេទស្រីអាយុ13ឆ្នាំជនជាតិខ្មែរ-និងឈ្មោះហ. ស.ន ភេទស្រីអាយុ12ឆ្នាំ ជនជាតិខ្មែរ អ្នកទាំង ពីរ រស់នៅភូមិ កោះអណ្ដែតឃុំតាតៃក្រោមស្រុកកោះកុងខេត្តកោះកុង បានដឹងថា ឈ្មោះសិន ធឿន ត្រូវជាអ៊ុំថ្លៃ បានចាប់រំលោភខ្លួន បានសម្រេច ម្នាក់ពីរដង ។
ក្រោយពីបានទទួលពាក្យបណ្ដឹង កម្លាំងប៉ុស្តិ៍ក៏បាន ទៅហៅឈ្មោះ ស៊ិនធឿន ភេទប្រុស អាយុ 42 ឆ្នាំ រស់នៅភូមិឃុំខាងលើ មកប៉ុស្តិ៍នគរបាលរដ្ឋបាលតាតៃក្រោម ដើម្បីធ្វើការសួរបំភ្លឺ ក្រោយពីបានធ្វើការសួរបំភ្លឺរួច ឈ្មោះ ស៊ិន ធឿន បានសារភាព ថាខ្លួនពិតជាបានចាប់រំលោភ ក្មេងស្រីទាំងពីរនាក់នោះ បានសម្រេច ពិតប្រាកដមែន ។
បច្ចុប្បន្នកម្លាំងយើងបាននាំខ្លួន ឈ្មោះ សិន ធឿន មកអធិការដ្នាននគរបាលស្រុកកោះកុងដើម្បី កសាងសំណុំរឿង បញ្ជូនទៅ ការិយាល័យកណ្ដាល ជួញដូរមនុស្សនិងការពារអនីតិជន ដើម្បីចាត់ការតាមនីតិវិធីបន្ត។