
(គេហទំព័រ ពន្លឺខ្មែរអមតៈ)កោតតែធ្វើទៅរួចប្រជាជនដែលត្រឡប់មកពីប្រទេសថៃចូលប្រទេសកម្ពុជាវិញតាមច្រករបៀង អូរបីជាន់ ដែលលោក ឧត្តមសេនីយ៍ត្រី ឃួន ជឿន គ្រប់គ្រង ពលរដ្ឋបានរៀបរាប់ទាំងអួលដើម ក ថាមន្ត្រីការពារនៅទីនោះគៀបសង្កត់លុយពីពួកគាត់ក្នុងម្នាក់ ៣០០០បាតលុយថៃ
ចេញផ្សាយថ្ងៃសៅរ៍ ទី១៩ ខែកុម្ភះ ឆ្នាំ២០២២
ការិយាល័យនិពន្ធ 017778289=0882476167
បន្ទាយមានជ័យ៖ ស្រុកអូរជ្រៅ ថ្ងៃ សុក្រ ទី១៨ ខែកុម្ភៈឆ្នាំ ២០២២ ប្រជាជនខ្មែរដែលធ្វើការរកស៊ីនៅប្រទេសថៃ បានរិះគន់ទៅលើលោកឧត្តសេនីយ៍ត្រ ឃួន ជឿន មេបញ្ជាការការពារព្រំដែន៥០៣ និងមន្រ្តីប្រចាំការច្រកអូរបីជាន់ ស្រុកអូរជ្រៅ ខេត្ត បន្ទាយមានជ័យថា បេីមិនបង់លុយ៣០០០បាតលុយថៃទេ គេមិន រុកច្រមុះ អោយទេ បេីមិនបានរុកច្រមុះមានន័យថាគេមិនអនុញ្ញាតអោយទៅ ផ្ទះវិញទេត្រូវរង់ចាំរហូតទាល់តែ ភ្លឺឡើងឬយ៉ាងណានោះក៏មិនដឹងដែរ។
ប្រជាជនបានប្រាប់សារព័ត៌មានយេីងបន្តទៀតថា បេីអោយលុយម្នាក់៣០០០បាតលុយថៃ គេនិងហៅពេទ្យ រុកច្រមុះភ្លាមនិងឆាប់បានទៅផ្ទះ ប្រជាជនគ្មានជម្រើសក៏ត្រូវតែបង់លុយតាមការរៀបចំរបស់គេ បន្ទាប់ពីរុកច្រមុះរួច ក៏មានឡានឈ្នួល ឬហៅថា ឡានតាក់ស៊ី ចាំដឹកអ្នកដំណើរ ឡើងមកប៉ោយប៉ែត ឬ ឡើងទៅ ស្វាយ ដេីម្បីបន្តដំណើរទៅផ្ទះរៀងខ្លួន។
អ្វីដែលហួសចិត្តនោះ ឡានតាក់ស៊ីយកលុយថ្លៃឡានក្នុងមួយនាក់៤០០បាតលុយថៃ និង៦០០បាតលុយថៃតម្លៃនិងមានន័យថា បេីមកត្រឹមប៉ោយប៉ែត៤០០បាតលុយថៃ បេីទៅដល់ស្វាយ៦០០បាតលុយថៃ ក្នុងមួយនាក់ ករណីនេះវាជាករណី គៀបសង្កត់ទៅលេីប្រជាជនខ្មែរដែលមានផលលំបាកហេីយមកជួបរឿងដូច្នេះទៀត។
ចំពោះករណីនេះ ប្រជាជនក៏ដូចជាអ្នកសារព័ត៌មាន សង្ឃឹមថាក្រោយពីការផ្សព្វផ្សាយរួចនិងជ្រាបដល់ ឯកឧត្តម អភិបាលខេត្តបន្ទាយមានជ័យ និងថ្នាក់ដឹកនាំកំពូល មេត្តាពិនិត្យ និងជួយអន្តរាគមន៍ ទប់ស្កាត់បង្ក្រាប ដាក់ពិន័យ ដាច់ខាតចំពោះមន្ត្រីរូបណាដែល ប្រព្រឹត្តខុស និង ឃុបឃិតគ្នាធ្វើបាបប្រជាជន។
ជុំវិញបញ្ហានេះខាងសារព័ត៌មានយេីងនូវពុំអាចសុំការបកស្រាយ បំភ្លឺពីមន្ត្រីប្រចាំការនៅទីនោះបាននូវឡើយទេដោយសារពុំមានលេខទូរស័ព្ទទំនាក់ទំនង ជាពិសេសលោក ឧត្តមសេនីយ៍ត្រី ឃួនជឿន តែម្ដង ក្នុងករណីនេះបេីមន្ត្រីប្រចាំការនៅទីនោះគិតថាវាជារឿងពិតឬមិនពិត ឬមានការភ័ន្តច្រឡំនោះខាងអង្គភាពយេីងខ្ញុំរង់ចាំការបកស្រាយបំភ្លឺរៀងរាល់ម៉ោងធ្វើការ សូមអរគុណ។ នៅមានបន្ត ។