(គេហទំព័រ ពន្លឺខ្មែរអមតៈ)លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជេីញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បិទវគ្គ ហ្វឹកហ្វឺន ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ប្រចាំឆមាសទី១
ចេញផ្សាយថ្ងៃពុធ ទី១៨ ខែឧសភា ឆ្នាំ២០២២
ការិយាល័យនិពន្ធ 017778289=0882476167
(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុហត្ថខេត្ត បានអញ្ជេីញជាអធិបតីភាព ក្នុងពិធីបិទវគ្គហ្វឹកហ្វឺន “ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ប្រចាំឆមាសទី១ ឆ្នាំ២០២២” ដែលមានរយៈពេល១ខែ ត្រូវបានបិទបញ្ចប់នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ ពិធីនេះធ្វេីឡេីងនៅទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក វ៉ាន់ លីហោ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលផែនហ្វឹកហ្វឺនបានឱ្យដឹងថា មេរៀនដែលយោធាចារ្យយកមកធ្វើការហ្វឹកហាត់មានដូចជា៖ មេរៀនលំហាត់របៀបជួរទ័ព និងមេរៀនការរក្សាសណ្ដាប់ធ្នាប់ ក្នុងនោះមានដូចជា ៖ ការប្រើប្រាស់ដំបង ខែល និងអាវុធរក្សាសណ្ដាប់ធ្នាប់ ដើម្បីការពារបាតុកម្ម ។ល។ បន្ថែមពីនោះគឺរៀនទ្រឹស្ដី ស្ដីពី បទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ ក្រមសីលធម៌ សម្រាប់យោធិន នៃកងយោធពលខេមរភូមិន្ទ នគរបាលជាតិ និងភ្នាក់ងារសន្តិសុខបោះឆ្នោត ក្នុងដំណើរការបោះឆ្នោត និងនីតិវិធីព្រហ្មទណ្ឌ។
នាឱកាសនោះលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បានថ្លែងនូវអំណរគុណដល់កងកម្លាំងជាសិក្ខាកាម ដែលបានវគ្គហ្វឹកហ្វឺនយ៉ាងយកចិត្តទុកដាក់ ប្រកបដោយឆន្ទៈ រយៈពេលពេញ១ខែកន្លងមកនេះ។
លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុហត្ថខេត្តក៏បានបញ្ជាក់ទៀតថា ក្នុងនាមកងកម្លាំងត្រូវប្តេជ្ញាការពារសន្តិសុខ ជូនជាតិមាតុភូមិ ការពារសណ្ឋាប់ធ្នាប់ជូនប្រជាពលរដ្ឋឲ្យបានល្អ។ កងទ័ពត្រូវរួមចិត្តថ្លេីមគ្នា ដេីម្បីសម្រេចនូវកិច្ចការការពារសន្តិសុខជូនជាតិមានតុភូមិ ក្នុងស្មារតីនេះសូមគ្រប់កងកម្លាំងទាំងអស់ត្រូវប្តេជ្ញាធ្វេីឲ្យបាន។
លោកឧត្ដមសេនីយ៍ត្រី ក៏បានបញ្ជាក់ថា ភាពរឹងមាំរបស់កងកម្លាំង គឺកេីតចេញពីការរួបរួមគ្នា សាមគ្គី សហការគ្នា យល់ពីតួនាទី-ភារកិច្ចរបស់ខ្លួន ដោយមិនត្រូវយកតួនាទីក្នុងនាមជាមន្ត្រីយុត្តិធម៌ ទៅប្រព្រឹត្តនូវអំពេីរដែលផ្ទុយនឹងច្បាប់នោះទេ។ បេីមានមន្ត្រីយុត្តិធម៌ណាប្រព្រឹត្តខុសនឹងច្បាប់អង្គភាព គឺមិនការពារឡេីយ ត្រូវអនុវត្តតាមនីតិវិធី ។
សូមបញ្ជាក់ផងដែរថា ក្នុងពិធីបិទវគ្គ “ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ប្រចាំឆមាសទី១ ឆ្នាំ២០២២” ក៏មានការសម្តែងនូវមេរៀនសំខាន់ៗ ចំនួន៤មេរៀន ដូចជា ៖ ១-ថ្នាក់កងអនុសេនាធំធ្វេីការរុញច្រានក្រុមបាតុករ និងវាយលុកក្រុមបាតុករ ចាប់យកមេក្លោងបាតុករ ។ ២-សម្ភារៈចាប់ជនបង្ក មានកាំបិត និងដំបង។ ៣-អាវុធហត្ថជិះម៉ូតូដេញចាប់ជនសង្ស័យ។ ៤-បង្ហាញក្បាច់គុណផងដែរ៕