(គេហទំព័រ ពន្លឺខ្មែរអមតៈ)ក្រុមហ៊ុន PNT ហៅ ៩៧ ឈ្មួញធ្វើសកម្មភាពដឹកជញ្ជូនឈើដោយគ្មានច្បាប់ អនុញ្ញាតិបានយ៉ាងរលូន រីឯមន្រ្តីជំនាញសមត្ថកិច្ចពាក់ព័ន្ធ រក្សាភាពស្ងៀមស្ងាត់ ?

ចេញផ្សាយថ្ងៃអាទិត្យ ទី២២ ខែឧសភា ឆ្នាំ២០២២
ការិយាល័យនិពន្ធ 017778289=0882476167

ខេត្តព្រះវិហារ ÷ ប្រភពពីប្រជាពលរដ្ឋ រស់នៅភូមិបង្កន ឃុំ រៀបរយ ខេត្តព្រះវិហារ ក្រុមឈ្មួញជ្រកក្រោមក្រុមហ៊ុន PNT កំពុងរង់ការកាប់បំផ្លិចបំផ្លាញតំបន់ព្រៃឡង់ ឆ្លងកាត់ទៅ អូងាវ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ នេះយ៉ាងរលូន។

ក្រុមការងារអ្នកសារព័ត៌មានយើងនៅតែមិនអាចសុំការបំភ្លឺពីសមត្ថកិច្ចពាក់ព័ន្ធនៅឡើយទេ សង្ស័យបុគ្គលមួយចំនួនជាបក្សពួក ឃុបឃិតគ្នាជាប្រព័ន្ធទើបពិបាកទំនាក់ទំនង គួរបញ្ជាក់មហាជនលើកឡើងនៅមតិស្រដៀងៗគ្នាថា បើក្នុងករណីល្មើសច្បាប់ខាងលើអាងខ្នងបង្អែកធំហើយចេញដោយបើកចំហរមិនក្រែងរអា ព្រោះអាងថាគ្មានសមត្ថកិច្ចឬជំនាញណាហ៊ានបង្ក្រាបបែបនេះតទៅទៀតនោះទេ។

មានន័យថា បុគ្គលពាក់ព័ន្ធមួយចំនួនក្នុងក្រុមហ៊ុនរងការចោទប្រកាន់ចំៗដោយឃើញជាក់ស្តែងបែបនេះហើយនោះច្បាស់ជាបានលួចលាក់សហការគ្នាប្រព្រឹត្តនៅអំពើលុករលួយ ហើយកុហក់ថ្នាក់លើដោយសារតែលុយផ្ទាល់ខ្លួនធ្វើឲ្យប៉ះពាល់ដល់កិត្តិយសអង្គភាពរដ្ឋដ៏ថ្លៃថ្នូរត្រូវបាត់បង់ដោយសារតែបុគ្គលក្រុមកន្ទេលធំប្រឡំដេកខាងលើជាក់ជាមិនខាន។ល។

លើសពីនេះទៅទៀតសកម្មភាព របស់បុគ្គលដែលមកបំរើការងារអោយក្រុមហ៊ុន PNT នេះបានបន្តល្មើសច្បាប់កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ នេះបានយ៉ាងរលូន បន្ទាប់បានប្រមូលឈើដឹកតសមគោយន្តកន្ត្រៃយ៍ទាំងអស់ខាងក្រោមហើយបន្តលើកដាក់ក្នុងរថយន្តធំៗចំនួន ០៤គ្រឿង ដូចមាននៅក្នុងរូបភាពខាងក្រោមនេះ ចេញតាមក្រុមហ៊ុនចំការកៅស៊ូជាប់ខេត្តព្រះវិហារ។

តើផ្ទៃដីវិនិយោគរបស់ក្រុមហ៊ុននេះ នៅមានឈើកាប់បន្តទៀតពិតប្រាកដមែនដែររឺទេ? នេះបើយោងទៅតាមការចោទសួរនិងចម្ងល់ពីមហាជនពិសេសប្រជាពលរដ្ឋនៅក្នុងតំបន់ជាប់ៗគ្នានោះបានចោទសួរយ៉ាងចាស់ដៃ៕