(គេហទំព័រ ពន្លឺខ្មែរអមតៈ)លោកវីរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតចុះអនុវត្តន៍តាបបទបញ្ជាធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់រួមនិងវត្ថុតាងថ្នាំញៀនមួយចំនួន.!!!!
ចេញផ្សាយថ្ងៃពុធ ទី២៥ ខែឧសភា ឆ្នាំ២០២២
ការិយាល័យនិពន្ធ 017778289=0882476167
ខេត្តបន្ទាយមានជ័យ ÷ នៅថ្ងៃអង្គារ ៩រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព ស ២៥៦៦ ត្រូវនិងថ្ងៃទី២៤ខែឧសភា ឆ្នាំ២០២២ វេលា ម៉ោង ១២:៤៩នាទី ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញនូវបទបញ្ជាអោយកម្លាំងទូទាំងខេត្តបន្ទាយមានជ័យទប់ស្កាត់រាល់បទល្មើសខុសច្បាប់ បទល្មើសព្រហ្មទ័ណ្ឌ បទល្មើសឆ្លងដែនខុសច្បាប់ ជាពិសេសគឺបទល្មើសគ្រឿងញៀននៅក្នុងមូលដ្ឋាន ដើម្បី ភូមិឃុំមានសុវត្ថិភាព។
កម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដឹកនាំបញ្ជាផ្ទាល់ពី លោកវរសេនីយ៍ឯក សៅ សារឿន អធិការ នគរបាល ក្រុងប៉ោយប៉ែត និងលោកអធិការរងទទួលផែនការងារនគរបាលប្រឆាំងគ្រឿងញៀនដឹកនាំកម្លាំងចុះធ្វើការដើរល្បាតក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែតដល់ចំណុចជិតដល់ផ្សារទឹកពុះ ដែលស្ថិតនៅក្នុងភូមិ ក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
កម្លាំងនគរបាលក្រុងប៉ោយប៉ែតបានប្រទះឃើញមុខសញ្ញាជនសង្ស័យចំនួន០១នាក់ ឈ្មោះ អៀង រ៉ន ភេទ ប្រុស អាយុ២៣ឆ្នាំ ពេលនោះកម្លាំងសុំធ្វើការត្រួតពិនិត្យរកឃើញថ្នាំញៀនមួយចំនួនក៏បានដកហូតរួមមានដូចខាងក្រោម៖
១-ម្សៅម៉ត់សថ្លា សង្ស័យជាសាធាតុញៀនចំនួន១៣៦កូនថង់។
២-ថ្នាំគ្រាប់ពណ៍ផ្កាឈូក មានរូប(ស្តុបប៊ឺរី)ចំនួន ៥១គ្រាប់។
៣-ថ្នាំគ្រាប់ពណ៍ផ្ទៃមេឃ មានអក្សរ V l ចំនួន៣៧គ្រាប់។
៤-ថ្នាំគ្រាប់ពណ៍ប៉ៃតងមានរូប ម្គុដពីលើ ចំនួន១៤គ្រាប់។
៥-ថ្នាំគ្រាប់ពណ៍ផ្កាឈូកមានរូបម្គុដពីលើ ចំនួន១៨គ្រាប់។
៦-ថ្នាំគ្រាប់សំបកពណ៍ឈាមជ្រូកចំនួន១០គ្រាប់។
៧-ថ្នាំកញ្ចប់ពណ៍ខៀវចំនួន១៥កញ្ចប់។
៨-ថ្នាំកាហ្វេសប្បាយចំនួន០១កញ្ចប់។
៩-ថ្នាំយិន សុីន០១កញ្ចប់។
១០-ថ្នាំហែមមើ(HER MES)ចំនួន០៤កញ្ចប់។
១១-ហឹបដែកចំនួន០១។បន្ទាប់មកកម្លាំងក៏បាននាំជនសង្ស័យនិងវត្ថុតាងថ្នាំញៀនមកកាន់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីធ្វើការសាកសួរតាមនិតិវិធីនិងបានធ្វើតេស្តទឹកនោមស្វែងរកសារធាតុញៀនលទ្ធផល អវិជ្ជមាន(-)កម្លាំងជំនាញសុំឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងនិតិវិធីបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនិតិវីធីច្បាប់។
លោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរងទទួលផែនការងារនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការរដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា៖ ជនសង្ស័យម្នាក់ឈ្មោះ អៀន រ៉ន ភេទប្រុស អាយុ២៣ឆ្នាំ នឹងវត្ថុតាងថ្នាំញៀនកម្លាំងជំនាញនគរបាលប្រឆាំងគ្រឿងញៀនបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមនិតិវីធីច្បាប់។