រថយន្តលោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បុកជាមួយម៉ូតូសណ្ដោងរ៉ឺម៉កយ៉ាង ពេញទំហឹងបណ្ដាលឱ្យពលរដ្ឋស្លាប់២នាក់ យ៉ាងអាណោចអាធមនៅខេត្តត្បូងឃ្មំ! ចេញផ្សាយថ្ងៃសុក្រ ទី៣០ ខែកញ្ញា ឆ្នាំ២០២២ ការិយាល័យនិពន្ធ 017778289=0882476167
ខេត្តត្បូងឃ្មុំ ៖ គ្រោះថ្នាក់ចរាចរណ៍រវាង រថយន្ត Luxis570 សេរីថ្មី និងម៉ូតូសណ្ដោងរ៉ឺម៉ក ក្នុងទិសដៅបញ្ច្រាសគ្នា បណ្ដាលឱ្យភាគីរ៉ឺម៉ក ស្លាប់២នាក់ យ៉ាងអាណោចអាធ័មបំផុត។
ហេតុការណ៍នេះ បានកើតឡើង នៅលើកំណាត់ផ្លូវជាតិលេខ៨ ត្រង់ចំណុចភូមិពោធិ៍ស្រុក ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី ២៩កញ្ញាឆ្នាំ២០២២។
សមត្ថកិច្ចចររាចរណ៍បានឱ្យដឹងថាៈ នៅមុនពេលកើតហេតុ គេឃើញរថយន្តសេរីទំនើប ១គ្រឿងម៉ាក Luxis570 ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2AQ-2225 បើកក្នុងទិសដៅពីត្បូងទៅជើង ដែលគេស្គាល់ថាជារថយន្តលោក ថង សាវុនចៅហ្វាយខេត្តមណ្ឌលគិរី បើកបរក្នុងល្បឿនលឿនលុះមក ដល់កន្លែងកើតហេតុ បានបុកជាមួយម៉ូតូសណ្ដោងរ៉ឺម៉ក ដែលកំពុងបើកក្នុងទិសដៅបញ្ច្រាសគ្នា យ៉ាងពេញ ទំហឹង ។បណ្ដាលឱ្យអ្នកបើកម៉ូតូសណ្ដោងរ៉ឺម៉ក និងអ្នករួមដំណើរស្លាប់ទាំង២ នាក់ នៅ កន្លែងតែម្ដង ខណៈភាគីរថយន្តលុចស៊ីសរបួសស្រាល។
ក្រោយកើតហេតុភ្លាមៗ ពលរដ្ឋបានផ្អើលចោម រោមមើល ឃើញលោក ថងសាវុនអភិបាលខេត្តមណ្ឌលគិរី បើកទ្វារ រថយន្តរបស់លោក ម៉ាកLuxis 570 ពណ៌ ខ្មៅស្លាកលេខភ្នំពេញ 2AQ-2225 ដើម្បីចេញពីក្នុងរថយន្ត និងដើរចុះដើរឡើងនៅ កន្លែងកើតហេតុទៀត ផង។
ពលរដ្ឋនៅតំបន់នោះបាននិយាយថាៈ រថយន្តទំនើបរបស់លោក ថង សាវុន បានបុកជាមួយ ម៉ូតូសណ្ដោងរ៉ឺម៉ក ទាំងកម្រោល រួចជ្រុលធ្លាក់ពីលើផ្លូវជាតិលេខ៨ ខូចខាតផ្នែកខាងមុខធ្ងន់ធ្ងរ ទន្ទឹមនិងនោះភាគីម្ចាស់រថយន្តបានដោះស្លាកលេខរថយន្ត យកទៅលាក់បាត់។
រីឯម៉ូតូសណ្ដោងរ៉ឺម៉កវិញបានដាច់ជាបំណែកខ្ចាត់ខ្ចាយនៅកន្លែងកើតហេតុ រួមជាមួយសាកសព អ្នកបើករ៉ឺម៉ក និងអ្នករួមដំណើរ នៅរណូករណែលពេញផ្លូវ
មន្ត្រីប៉ូលីសចររាចរណ៍ស្រុកពញាក្រែក បានប្រាប់បន្តថាករណីគ្រោះ ថ្នាក់ចររាចរណ៍បណ្តាល អោយជនរង គ្រោះស្លាប់ទាំង២នាក់ នេះគឺបុកក្នុងទិសដៅបញ្ច្រាសគ្នា។ ដោយ រថយន្ត បើកបរក្នុងល្បឿនលឿន បើកពីត្បូងមកជើង រីឯម៉ូតូសណ្ដោងរ៉ឺម៉ក អ្នកបើក បរបើកពីជើងទៅត្បូង បានប៉ះគ្នាដូចរន្ទះបណ្តាលអោយស្លាប់មនុស្សដេក រណេក
រណូក ពេញផ្លូវ ក្នុង ករណីនេះ មន្ត្រីប៉ូលីស មិនទាន់បញ្ជាក់ភាគីណាខុស ភាគីណាត្រូវនោះឡើយ។
សាក្សីនៅកន្លែងកើត ហេតុ បាននិយាយថាៈ គ្រោះថ្នាក់ចរាចរណ៍មួយនេះ គឺរន្ធត់ខ្លាំងណាស់ព្រោះភាគីរថយន្តបើកលឿន បុកជាមួយ រ៉ឺម៉កទាំងកម្រោល លាន់ដូចរន្ទះ បណ្ដាលឱ្យដាច់រ៉ឺម៉កជាបំណែកខ្ចាត់ខ្ចាយ និងសពជនរងគ្រោះស្លាប់រណូករណែលតែម្ដង។
ក្រោយកើតហេតុជន រងគ្រោះ មានឈ្មោះ
ឯម អូន អាយុ២៦ រស់ នៅភូមិស្ទឹងតូចឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មំ និងឈ្មោះផន ភីន អាយុ១៦ រស់ នៅភូមិឃុំជាមួយគ្នា ត្រូវ បានគ្រួសារសពដឹកយកធ្វើបុណ្យតាមប្រពៃណីរីឯរថយន្ត
បង្ករសមត្ថកិច្ចចររាចរ យករក្សាទុកនៅអធិការ ដ្ឋាន នគរបាលស្រុកពញាក្រែក៕