លោក អុី ចំរើន ជាសមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ច្រកប៉ោយប៉ែត ប្រមូលលុយតាមរូបភាពជាច្រើនករណី តើលោកនាយឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ពិតជាអត់មានវិធានការឬ!!!?? ចេញផ្សាយថ្ងៃអាទិត្យ ទី៣០ ខែតុលា ឆ្នាំ២០២២ ការិយាល័យនិពន្ធ 017778289=0882476167
ក្រុងប៉ោយប៉ែតករ ÷ ប្រភពស្និទ្ធនឹងលោក អុី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានឲ្យដឹងថា ចាប់តាំងពីច្រកនេះបើកដំណើរការឡើងវិញ គឺមានភាពមិនប្រក្រតីកើតឡើងជាបន្តបន្ទាប់មិនចេះចប់មិនចេះហើយ។
ជាក់ស្ដែងក្រៅពីករណីមន្រ្តីនគរបាលអន្តោប្រវេសន៍គាបយកលុយពីអ្នករត់ម៉ូតូកង់បីឥណ្ឌា និងអ្នករត់ម៉ូតូឌុបគឺមានករណីប្រថាប់ត្រាយកលុយពីជនបរទេសក្នុងម្នាក់ៗ200បាត ទៀតផងដែរ។
ហេតុនេះហើយថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងនាយឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ មិនគួរបណ្ដែតបណ្ដោយឲ្យប្រព្រិទ្ធិទង្វើបែបនេះតទៅទៀតនោះទេ ព្រោះទង្វើមិនប្រក្រតីរបស់សមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ត្រូវបានលាតត្រដាងជាបន្តបន្ទាប់។
ថ្មីៗនេះករណីសមត្ថកិច្ចនគរបាលអន្តោប្រវេសន៍នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រមូលលុយតាមច្រើនរូបភាពត្រូវបានលាតត្រដាងជាបន្តបន្ទាប់ ដូចដែលបណ្ដាញព័ត៌មាននានាបានចុះផ្សាយរួចទៅហើយ។ ប៉ុន្តែថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងនាយឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍មិនទាន់ចាត់វិធានការណាមួយ ដើម្បីទប់ស្កាត់ទង្វើមិនប្រក្រតីរបស់សមត្ថកិច្ចនគរបាលអន្តោប្រវេសន៍នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នោះទេ។
តាមការបង្ហើបពីមន្រ្តីនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានឲ្យដឹងថា បើគ្មានការបើកដៃពីសំណាក់លោក អុី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកប៉ោយប៉ែត ទេនោះគឺមន្រ្តីឱវាទមិនហ៊ានធ្វើអ្វីៗតាមអំពើចិត្តឡើយ។
តាមប្រភពពីក្រុមអ្នករត់ផាសអាប់(កង់បីឥណ្ឌា) និងអ្នករត់ម៉ូតូឌុបនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានឲ្យដឹងថា កូនចៅលោកឧត្ដមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត គាបយកលុយពីពួកគេតាមអំពើចិត្ត។ ក្នុងនោះអ្នករត់ម៉ូតូកង់បីឥណ្ឌា ត្រូវបង់លុយក្នុងមួយខែជាង2000បាត ហើយអ្នករត់ម៉ូតូឌុបក៏ត្រូវបង់លុយក្នុងមួយខែជាង2000បាត ដូចគ្នា ជាងនេះទៅទៀតត្រូវមានវិទ្យុទាក់ទងគ្រប់គ្នា ដោយរក្សាការណ៍សម្ងាត់ទៀតផង។
ប្រភពបានឲ្យដឹងទៀតថា កង់បីឥណ្ឌាមានចំនួន80គ្រឿង ហើយម៉ូតូឌុបក៏មានច្រើនគ្រឿង ដូច្នេះក្នុងមួយខែៗកូនចៅលោក អុី ចំរើន ប្រមូលលុយបានយ៉ាងច្រើនផងដែរ។ព័ត៌មានបឋម