
រដ្ឋបាលស្រុកស្អាងប្រារព្ធខួបលើកទី១០៩ ទិវាអន្តរជាតិនារី ៨ មីនា ២០២០ ក្រោមប្រធានបទ «មានសន្តិភាពមានការលើកកម្ពស់ សមភាពយេនឌ័រ»
(ខេត្តកែប)៖ នៅរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០ លោក សោម ពិសិដ្ឋ អភិបាលរងខេត្ត តំណាងដ៏ខ្ពស់ខ្ពស់ លោក កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប បានអញ្ជើញចូលរួមបិទការប្រកួតកីឡាបាល់ទាត់ បាល់ទះ ប៊ូល និងអត្តពលកម្ម សិស្សបឋមសិក្សា មធ្យមសិក្សា ជ្រើសរើសជើងឯកទូទាំងខេត្តកែប ដោយពិធីនេះបានប្រព្រឹត្តឡើងនៅឯពហុកីឡដ្ឋានខេត្តកែប។
យោងតាមរបាយការណ៍របស់ លោក ងួន ច័ន្ទសុជាតា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកែប បានឱ្យដឹងថា ថ្ងៃនេះជាថ្ងៃបញ្ចប់នៃការប្រកួតកីឡាសិស្សបឋមសិក្សា មធ្យមសិក្សា ជ្រើសរើសជើងឯកទូទាំងខេត្តប្រចាំឆ្នាំសិក្សា ២០១៩-២០២០ លើប្រភេទកីឡាបាល់ទាត់ បាល់ទះ ប៊ូល និងអត្តពលកម្ម ហើយក្នុងឆ្នាំនេះមានវិញ្ញាសារបាល់ទាត់បុរសចំនួន ១៤ក្រុម ក្នុងនោះបឋមសិក្សាចំនួន ០៦ក្រុម វិញ្ញាសារបាល់ទះប្រភេទបុរស-នារី ចំនួន ២១ក្រុម ក្នុងនោះបឋមសិក្សាចំនួន ០៦ក្រុម និងបាល់ទះនារី ចំនួន ០៨ក្រុម វិញ្ញាសារប៊ូល ផ្នែកបុរស ចំនួន ០៣ក្រុម និងប្រភេទកីឡាអត្តពលកម្មចំនួន១២ក្រុម ក្នុងនោះបឋមសិក្សាមានចំនួន ០៦ក្រុម ដែលមានកីឡាករ កីឡាការិនីសរុបចំនួន ៦៦០នាក់ ស្រី ២៤៦នាក់។
ក្នុងឱកាសបិទការប្រកួតកីឡានារសៀលនេះ លោក សោម ពិសិដ្ឋ អភិបាលរងខេត្តកែប ក៏បានថ្លែងការកោតសរសើរដល់ក្រុមកីឡាសិស្សបឋមសិក្សា មធ្យមសិក្សាទាំងអស់ ដែលខិតខំប្រឹងប្រែងឆ្លងការប្រកួតប្រជែងរាល់គ្រប់វិញ្ញាសារ រយៈពេល៤ថ្ងៃ ដើម្បីដណ្តើមយកពានរង្វាន់ជ័យលាភី។ជាមួយគ្នានេះ លោកអភិបាលរងខេត្ត ក៏បានក្រើនរំលឹកដល់ប្អូនៗ ក្មួយៗជាសិស្សសាលាគ្រប់កម្រិត ត្រូវខិតខំហ្វឹកហាត់នូវកីឡាគ្រប់ប្រភេទបន្ថែមទៀត ដើម្បីប្រកួតប្រជែងនៅឆ្នាំខាងមុខបន្តទៀត។លើសពីនេះ លោក សោម ពិសិដ្ឋ ក៏សូមដាស់តឿនដល់ប្អូនៗ សូមចូលរួមហាត់កីឡា ដើម្បីសុខភាពមាំមួន ហើយត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន។
សូមបញ្ជាក់ថា កីឡាករ កីឡាការិនី ដែលឆ្លងការប្រកួតគ្រប់វិញ្ញាសារ ក្រោយពីទទួលបានចំណាត់ថ្នាក់ ត្រូវបានគណៈអធិបតី ប្រគល់នូវពានរង្វាន់ជ័យលាភី-មេដាយ និងប្រគល់ថវិកា-សម្ភារៈកីឡា មួយចំនួនផងដែរ៕