ក្រសួង​សុខាភិបាល ណែនាំ​អោយ​ស្វាគមន៍​ដោយ​លើកដៃ​សំពះ ជៀសវាង​ការ​ចាប់ដៃ ដើម្បី​បង្ការ​ជំងឺ Covid-19

​ភ្នំពេញ​៖​ សេចក្តីណែនាំ​មួយ ស្តីពី “​វិធានការ​បង្ការ​ជំងឺ​កូវី​ដ​១៩ (Covid-19) នៅតាម​ស្ថាប័ន​សាធារណៈ​និង​ឯកជន​” នៅ​ថ្ងៃ​ទី​៩ ខែ​មីនា ឆ្នាំ​២០២០ នេះ ក្រសួង​សុខាភិបាល បាន​ណែនាំ​អោយ​បុគ្គលិក​ស្វាគមន៍​គ្នា​ដោយ​លើកដៃ​សំពះ​តាម​ទំនៀមទម្លាប់​ខ្មែរ ជៀសវាង​ការ​ចាប់ដៃ ។​
​ក្រៅពី​ការណែនាំ​នេះ ក្រសួង​សុខាភិបាល ក៏​បាន​ណែនាំ​ចំណុច​ជា​ច្រើន​ទៀត​ផង​ដែរ ដើម្បី​ចូលរួម​ទប់ស្កាត់​ជំងឺ​កូវី​ដ​១៩ (Covid-19) តាម​មន្ទីរ អង្គភាព រោងចក្រ សហគ្រាស ក្រុមហ៊ុន កសិដ្ឋាន ចំការ ធនាគារ សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ក្លឹប​កម្សាន្ត ជាដើម ៕