​រដ្ឋបាល​ខេត្ត​កណ្ដាល បាន​បើក​វគ្គ​តម្រង់​ទិសដ​ល់​ស្ដីពី ការគ្រប់គ្រង​រដ្ធបាល​ក្រុង ស្រុក ជូន​ដល់​ស្រុក​ចំនួន​៤ មាន​ស្រុក​កៀនស្វាយ ស្រក​អង្គស្នួល និង​ស្រុក​ស្អាង ដែល​ពិធី​នេះ​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព ឯកឧត្តម គង់ សោភ័ណ្ឌ​

​កណ្ដាល ៖​នៅ​ព្រឹក​ថ្ងៃទី​៩ ខែ​មិនា ឆ្នាំ ២០២០​នេះ បាន​បើក​វគ្គ​តម្រង់ទិស​ស្ដីពី ការគ្រប់គ្រង​រដ្ឋបាល​ក្រុង​-​ស្រុក ជូន​ដល់​ស្រុក​ចំនួន​៤ មាន​ស្រុក​កៀនស្វាយ ស្រុក​អង្គស្នួល ស្រុក​ពញាឮ និង​ស្រុក​ស្អាង ដែល​ពិធី​នេះ​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល ឯកឧត្តម​លោក ជំទាវ​អភិបាលរង​ខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ​នានា​ជាច្រើនរូប​។​

​មានប្រសាសន៍​ក្នុង​ពិធី​នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត​បាន​លើកទឹកចិត្ត​ឲ្យ​សិក្ខាកាម​ទាំងអស់​ត្រូវ​បើក​ចិត្ត​ឱ្យ​ទូលាយ​ទទួល​យក​ចំណេះដឹង និង​បទពិសោធន៍​ថ្មីៗ​ដែល​មាន​ប្រយោជន៍​ត្រូវ​ចូលរួម​ឱ្យ​បាន​សកម្ម​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​តាំងពី​ដើម​រហូត​ដល់​ចប់​កម្មវិធី ពិសេស​ត្រូវ​ខិតខំ​ធ្វើកា​រ​ឆ្លុះបញ្ចាំង​ឱ្យ​បាន​ផុសផុល​រវាង​សិក្ខាកាម និង​សិក្ខាកាម និង​រវាង​សិក្ខាកាម នឹង​គ្រូឧ​ទេ្ទស​។ ឯកឧត្តម​បាន​បន្តថា វគ្គ​សិក្សា​នេះ​គឺ​ពិតជា​មាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់ អស់លោក​លោកស្រី​ជា​សិក្ខាកាម​ទាំងអស់ ក្នុងការ​ក្រេប​យក​ចំណេះដឹង បទពិសោធន៍​បន្ថែម​ដើម្បី​ពង្រឹងសមត្ថភាព​របស់​ខ្លួន ឲ្យ​កាន់តែ​ប្រសើរ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ សំដៅ​បម្រើ​សេវា​ជូន​ប្រជាពលរដ្ឋ និង​អភិវឌ្ឍន៍​មូលដ្ឋាន​ឲ្យមាន​ការរី​ក​ចម្រើន​ស្រប​តាម​ការវិវត្តន៍​ឥតឈប់ឈរ​របស់​សង្គម​ជាតិ និង​សាកលលោក​។​

​សូមបញ្ជាក់​ថា​វគ្គ​សិក្សា​នេះ​គឺ​មាន​រយៈពេល ២​ថ្ងៃ ដែល​ផ្ដោត​ទៅលើ​ខ្លឹមសារ​សំខាន់ៗ​មាន ៥​ជំពូក គឺ​ជំពូក​១ សិក្សា​ទៅ​លើ​ទស្សនទាន​នៃ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ជំពូក​២ សិក្សា​ទៅលើ​រចនាសម្ព័ន្ធ​តួនាទី និង​ភារកិច្ច ជំពូក​៣ សិក្សា​ទៅ​លើ​មុខងារ និង​ធនធាន ជំពូក ៤ សិក្សា​ទៅ​លើ​ទំនាក់ទំនង​ការងារ និង​ខ្សែ​គណនេយ្យភាព និង​ជំពូក​៥ សិក្សា​ទៅ​លើ​របៀបរបប​ការងារ នៅក្នុង​រដ្ឋបាល ក្រុង ស្រុក ខណ្ឌ​។​

​ប្រភព​៖​រដ្ធបាល​ខេត្ត​កណ្ដាល​