លោកបណ្ឌិត ព្រាប នូរ៉ា ប្រគល់អំណោយឯកឧត្តម ស សុខា និងលោកជំទាវ ជូនបងប្អូនជនពិការ នៅរាជធានីភ្នំពេញ ចេញផ្សាយថ្ងៃចន្ទ ទី២៦ ខែមិថុនា ឆ្នាំ២០២៣ ការិយាល័យនិពន្ធ 017778289=0882476167

រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ នេះ លោកបណ្ឌិត ព្រាប នូរ៉ា ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ រាជធានីភ្នំពេញ និងក្រុមការងារ បាននាំយកអំណោយរបស់ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងលោកជំទាវ កែ សួនសុភី ប្រគល់ជូមបងប្អូនជនពិការ ចំនួន ៥គ្រួសារ នៅព្រៃពង្រ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ។

អំណោយឯកឧត្តម ស សុខា និងលោកជំទាវ ដែលលោកបណ្ឌិត ព្រាប នូរ៉ា និងក្រុមការងារ ប្រគល់ជូនបងប្អូនជនពិការទាំង ៥គ្រួសារ នាឱកាសនោះ ក្នុង ១គ្រួសារៗទទួលបាន ៖
👉 ថវិកា ចំនួន ១០ម៉ឺនរៀល
👉 អង្ករ ចំនួន ៥០គីឡូក្រាម
👉 មី ចំនួន ១កេស
👉 ទឹកស៊ីអ៉ីវ ចំនួន ១យួរ
👉 ទឹកត្រី ចំនួន ១យួរ
👉 ត្រីខកំប៉ុង ចំនួន ១យួរ
👉 អំបិល ចំនួន ១គីឡូក្រាម
👉 ប៊ីចេង១គ្រួសារ ០,៥គីឡូក្រាម
👉 ប្រេងឆា ចំនួន ១ដប
👉 ទឹកបរិសុទ្ធ ចំនួន ១កេស។