ភ្លើងឆេះហាងមុខវត្តស្វាយដង្គំឈ្មោះ ហាយ វ៉េ មុននេះបន្តិចនៅវេលាម៉ោងប្រមាណ៥ល្ងាចមិញ បណ្តាលឲ្យឆេះផ្អើលពេញហាងត្រូវបានកងកម្លាំងសមត្ថកិច្ចជំនាញនៃការិយាល័យបង្ការនិងសង្គ្រោះពន្លត់អគ្គីភ័យនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានសហការគ្នាមកជួយអន្តរាគមន៍ពន្លត់បាន…! ចេញផ្សាយថ្ងៃចន្ទ ទី២៦ ខែមិថុនា ឆ្នាំ២០២៣ ការិយាល័យនិពន្ធ 017778289=0882476167

ខេត្តសៀមរាប : ភ្លើងឆេះហាងដែលមានឈ្មោះ ហាយ វ៉េ បានកើតឡើងនៅវេលាម៉ោងប្រមាណ១៧ ល្ងាច ថ្ងៃទី២៦ ខែ មិថុនា ឆ្នាំ២០២៣ ជុំវិញករណីខាងលើបានឲ្យដឹងថាគឺបណ្តាលមកពីភ្ញៀវផឹកស៊ីស្រវឹង ជក់បារី បោះកន្ទុយបារីឡើងលើ ប៉ះចំស្បូវបណ្តាលឲ្យឆេះ ផ្អើលពេញហាង ដែលមានយីហោ ហាយ វ៉េ ភ្លាមៗនោះ ត្រូវបានកងកម្លាំងមានសមត្ថកិច្ចរួមមានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយដង្គំ បងប្អូនប្រជាការពារ សង្កាត់ ក៏ដូចជាជំនាញនៃការិយាល័យបង្ការ សង្គ្រោះនិងពន្លត់អគ្គីភ័យនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានសហការគ្នាមកជួយអន្តរាគមន៍ពន្លត់ បានទាន់ពេលវេលា មិនឲ្យរាលឆេះទៅកញ្ចុះផ្សេងទៀត ស្ថិតនៅ ផ្លូវចាក់ បេតុង មុខ វត្ត ស្វាយដង្គំ ក្នុងភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។

ប្រភពពីប្រជាពលរដ្ឋ បានឃើញហេតុការណ៍ ឲ្យដឹងថា មុនពេលកើតហេតុ ពួកគេកំពុងជិះម៉ូតូតាមផ្លូវចាក់បេតុង បានឃើញ រថយន្តទំនើប ៗ ប្រមាណជា ២ ទៅ ៣ គ្រឿង មកចូលភោជនីយដ្ឋាន ហាយ វ៉េ ដើម្បីផឹកស៊ី សប្បាយ ។ ខណៈពេលនោះ បានមួយសន្ទុះ ក្រោយមកក៏មានឃើញ អណ្តាតភ្លើងឆេះចេញពីកញ្ចុះ ខាងជើងជាប់ហ្នឹងកន្លែងគិតលុយ បណ្តាលឲ្យផ្អើលភ្ញៀវកំពុងផឹកស៊ីរត់ចេញមកក្រៅ រហូតស្វាងស្រា ហាក់ដូចជាភ័យ ។

បន្ទាប់មកលោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប បានបញ្ជាដល់កងកម្លាំង ក្រោមឱវាទ ឲ្យចេញប្រតិបត្តិការបន្ទាន់ដោយយករថយន្ត ពន្លត់អគ្គីភ័យ ចំនួន ០២ គ្រឿង និងរថយន្ត ពន្លត់អគ្គីភ័យចំនួន ០២ គ្រឿងទៀត របស់អាជ្ញាធរជាតិអប្សរាសរុបចំនួន០៤គ្រឿង ដើម្បីចេញទៅជួយ អន្ដរាគមន៍ បាញ់ពន្លត់ ។ ក្នុងករណី ឆេះភោជនីយដ្ឋាន ហាយ វ៉េ នោះផងដែរ។

ជាក់ស្តែង រថយន្ត ពន្លត់អគ្គីភ័យ របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានបាញ់ទឹកពន្លត់អស់ ចំនួន ០១គ្រឿងក៏បានគ្រប់គ្រងសភាពការណ៍បានទាំងស្រុក ហើយក្នុងហេតុការណ៍នេះដែរ បុគ្គលិកភោជនីយដ្ឋាន បានជួយ ទាញស៊ីយ៉ូ និង បំពង់ពន្លត់អគ្គីភ័យ របស់ម្ចាស់ហាង ជួយបាញ់ពន្លត់ ទើបមិនបណ្តាលឲ្យរាលដាលដល់កញ្ចុះផ្សេងៗទៀត ។

ក្នុងករណីអគ្គីភ័យនេះដែរ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចូលទៅសួរនាំម្ចាស់ហាង និង អ្នក បង្ក ដើម្បីអោយបានដឹងច្បាស់ពីមូលហេតុដែលបានកើតឡើងម្ចាស់ភោជនីយដ្ឋាន ហាយ វ៉េ បានឆ្លើយតបមកសមត្ថកិច្ចវិញថា ពួកគាត់ត្រូវរ៉ូវ គ្នាអស់ហើយ មិនបាច់ សួរ នាំអីច្រើនទេ ឬ ក៏ធ្វើកំណត់ហេតុអ្វីទេ ឲ្យបញ្ចប់ត្រឹមនេះបានហើយ ៕