ចប់ហើយមហាជនទម្លាយរឿងលោក ស៊ត់ សៃ នាយប៉ុស្តិ៍រដ្ឋបាលសង្កាត់ជ្រាវគិតតែប្រយោជន៍បុគ្គលមិនខ្វល់ពីអ្នកជិតខាងបណ្តែតបណ្តោយឲ្យប្រពន្ធរបស់ខ្លួនលក់ក្នុងបរិវេណនៃប៉ុស្តិ៍ជាសក្លិនស្អុយស្ទើរលេបបាយមិនចូល…! ចេញផ្សាយថ្ងៃអង្គារ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២៣ ការិយាល័យនិពន្ធ 017778289=0882476167

ខេត្តសៀមរាប ÷ មហាជនបានដាច់ចិត្តទម្លាយរឿងមន្ត្រីប៉ូលិសព្រមទាំងមន្ត្រីសាលាសង្កាត់ជ្រាវ ក្រុងសៀមរាប បានសំដែងការមិនពេញចិត្តចំពោះ លោក ស៊ត់ សៃ នាយប៉ុស្តិ៍រដ្ឋបាលសង្កាត់ជ្រាវ ដែលបានឲ្យក្រុមគ្រួសារមកលក់ម្ហូបអាហារធ្វើឲ្យជះក្លិនឆ្អាបនៅជុំវិញបរិវេណប៉ុស្តិ៍រដ្ឋបាលនិងសង្កាត់ ទាំងមូល។

ពាក់ព័ន្ធនិងករណីនេះដែរ លោកក្អោប រ៉ន ចៅសង្កាត់ជ្រាវ បានឲ្យដឹងថា ទីតាំងរោងនោះពីមុនគឺធ្វើឡើងដើម្បីទុកសម្រាប់ចំណតម៉ូតូឡានដែលពលរដ្ឋទូទៅមកទទួលសេវានៅប៉ុស្តិ៍រដ្ឋបាលឬក៏សង្កាត់។

លោកបន្តថា ទីតាំងសង្កាត់ឬក៏ប៉ុស្តិ៍គួរជាកន្លែងដែលមានទីធ្លា សម្រាប់ចំណតម៉ូតូនិងរថយន្ត មិនគួរយកកន្លែងចំណតទាំងនោះមកលក់ដូច្នេះទេ ព្រោះវាអាចធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់។

ទាក់ទិននិងករណីខាងលើនេះដែរអង្គភាពសារព័ត៌មានយើងមិនអាចទំនាក់ទំនងតាមទូរស័ព្ទដើម្បីសុំការពន្យល់និងបកស្រាយពីលោក ស៊ត់ សៃ នាយប៉ុសរដ្ឋបាលសង្កាត់ជ្រាវ បានទេនៅរសៀលថ្ងៃទី ២៧ ខែមិថុនាឆ្នាំ២០២៣នេះ។

មហាជនសំណូមពរឲ្យថ្នាក់ដឹកនាំនៃអធិការដ្ឋាននគរបាលក្រុងសៀមរាបនិងលោកអភិបាលក្រុងសៀមរាប ព្រមទាំងលោកស្នងការនគរបាលខេត្តសៀមរាប មេត្តាជួយពិនិត្យមើលទីតាំងលក់ដូរយ៉ាងអាណាធិបតេយ្យ នៅប៉ុស្តិ៍ជ្រាវនេះផងទាន៕មានភាគត