
លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្ត អញ្ជើញចុះសួរសុខទុក្ខ លោកនាយការិយាល័យ គ្រប់គ្រងការស្នាក់នៅ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ ចេញផ្សាយថ្ងៃអង្គារ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៣ ការិយាល័យនិពន្ធ 017778289=0882476167
ខេត្តសៀមរាប ៖ ថ្ងៃអង្គារ ៨កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ១៥:៣០នាទី លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប បានអញ្ចើញដឹកនាំ លោក-លោកស្រី ស្នងការរង លោកនាយការិយាល័យ និងសហការី ចុះសួរសុខទុក្ខ លោកវរសេនីយ៍ឯក ថាប់ ជីវ៉ាន់ណូ នាយការិយាល័យ គ្រប់គ្រងការស្នាក់នៅ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប និងបាននាំយកថវិកាឧបត្ថម្ភ គ្រឿងឧបភោគបរិភោគមួយចំនួនផងដែរ។
ក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ទោ ស្នងការ បានសួរសុខទុក្ខ និងជូនពរឱ្យមានសុខភាពល្អ ឆាប់បានជាសះស្បើយឡើងវិញ ៕