
បែងមាន់ជលអនឡាញក្បែរអធិការដ្ឋាននគរបាលស្រុកសំពៅលូន ក្រុមអ្នកប្រកបមុខរបរលេងល្បែងនាំគ្នាភ្នាល់សុីសង ដោយសេរី មិនមានអ្នកចុះបង្ក្រាប
ខេត្តសៀមរាប៖ សម្លេងស្រែកហ៊ូរកញ្ចៀវ ឡូឡា ចេញពីកន្លែងល្បែងមាន់ជលអនឡាញ ២កន្លែង ក្នុងស្រុកតែមួយ ដែលធ្វើឲ្យប្រជាពលរដ្ឋមានការធុញទ្រាំ និងកង្វល់ រឿងភូមិ–ឃុំ មានសុវត្ថិភាព ព្រោះតែមានល្បែងសុីសង កើតមានដែលអជ្ញាធរសមត្ថកិច្ចក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង សម្ងំស្ងៀម ខណៈដែលរាជរដ្ឋាភិបាលប្រកាសបិទល្បែងនឹងបង្រ្កាបដូចភ្លៀងរលឹម តែបនល្បែងខាងលើនេះមិនត្រូវបានសមត្ថកិច្ចបង្រ្កាបឬបិទចោលនោះទេ ។ទីតាំងល្បែងមាន់ជល់អនឡាញ២កន្លែង កំពុងលេងស្រែកហ៊ោកញ្រ្ជៀវផ្អើលអស់អ្នកភូមិ ក៏មានការភ័យខ្លាចនឹងក្រុមអ្នកញៀនល្បែងទាំងនោះ ហើយអាជ្ញាធរសមត្ថកិច្ចសឹងតែជាកូនជាមេរបស់មេឈ្មួញល្បែងដែលគេបានដាក់ថ្នាំសណ្តំឲ្យនៅស្ងៀម ដែលមានទីតាំងទី១ ស្ថិតនៅ ភូមិត្រពាំងព្រលឹត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង និងទីតាំងទី២ ស្ថិតនៅ តារាងបាល់ជិតបុរីស្រីសុបិន ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ។បញ្ជាក់៖ ទីតាំងទី១ គឺនៅជិតអធិការដ្ឋាននគរបាលស្រុកសំពៅលូន ប្រហែល៥០ម៉ែត្រតែប៉ុណ្ណោះ សូមលោកអធិការ វីរៈសេនីយ៍ទោទឹម វិឆ័យ ជួយពិនិត្យផង។តំបន់សហគមន៍មួយនេះកំពុងតែបង្កើតល្បែង ឲ្យក្រុមអ្នកញៀនលេងយ៉ាងគគ្រឹកគគ្រេង ស្រែកឡូឡា ធ្វើឲ្យបាត់បង់នូវសណ្តាប់ធ្នាប់ និងបង្ករភាពអាណាធិបតេយ្យ អសន្តិសុខនៅក្នុងភូមិ–ឃុំ ដែលផ្ទុយនឹងអនុសាសន៍របស់ប្រមុខថ្នាក់ដឹកនាំកំពូល ដែលឲ្យមន្ត្រីក្រោមឱវាទគោរពបទបញ្ជា ភូមិ–ឃុំ មានសុវត្ថិភាពទាំង៧ចំណុច ។
ប្រជាពលរដ្ឋដែលរស់នៅជិតនោះបានលើកឡើងថា៖តើឯណាទៅ ភូមិ–ឃុំ មានសុវត្ថិភាពទាំង៧ចំណុច? បើមន្រ្តីភូមិ–ឃុំបណ្តែតបណ្តោយ ឃុបឃិតជាមួយឈ្មួញល្បែង ដោយសម្ងំស្ងៀម មិនបង្រ្កាប ជាមន្រ្តីដែលពុករលួយ អសមត្ថភាព ទើបបណ្តោយឲ្យមានល្បែងក្នុងភូមិ–ឃុំរបស់ខ្លួន ទៅវិញ ។
ប្រជាពលរដ្ឋ សំណូមពរឲ្យលោកអភិបាលខេត្តបាត់ដំបង សូមជួយប្រើកណ្តាប់ដៃដែក វ៉ៃមន្រ្តីដែលអសកម្ម ជួយបង្រ្កាប និងទប់ស្កាត់ល្បែងសុីសងដែលមាននៅក្នុងទីតាំងខាងលើនេះផងទាន! ដើម្បីភាពសុខសាន្ត និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ក្រោមដំបូលដ៏ត្រជាក់នៃសន្តិភាព ៕
រាយការណ៍ដោយ៖ លោក ចាន់ ជឿន