ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋយ៉ាងខ្លាំង ដោយខ្មាន់កាំភ្លើងបាញ់សម្លាប់បុរសជនជាតិវៀតណាមម្នាក់ នៅខណ្ឌបឹងកេងកង ចេញផ្សាយថ្ងៃសៅរ៍ ទ២៩ ខែកក្កដា ឆ្នាំ២០២៣ ការិយាល័យនិពន្ធ 017778289=0882476167

ភ្នំពេញ ៖ បុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែង បន្ទាប់ពីកើតជម្លោះឈានដល់ផ្ទុះអាវុធ ហើយជនសង្ស័យគេចខ្លួនទៅបាត់ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១និង៣៥នាទីរសៀល ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ នៅតាមផ្លូវ៣៦០ សង្កាត់ទួលស្វាយព្រៃ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុជនរងគ្រោះជាជនជាតិវៀតណាម មានជម្លោះគ្នា ហើយជនរងគ្រោះបានដើរចេញ ស្រាប់តែជនសង្ស័យដើរតាមពីក្រោយ រួចដកកាំភ្លើងបាញ់ចំនួន៣គ្រាប់ ទៅលើជនរងគ្រោះបណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែង ហើយជនសង្ស័យគេចខ្លួនបាត់ បង្កឲ្យមានការភ្ញាក់ផ្អើល សមត្ថកិច្ចចុះទៅត្រួតពិនិត្យស្រាវជ្រាវ នៅកន្លែងកើតហេតុតែម្តង។

ជនសង្ស័យជិះរថយន្តម៉ាក ឡិចសុីស NX200T ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BT-5222 រត់គេចខ្លួន ត្រូវបានសមត្ថកិច្ច ប្រកាសទូទាំងរាជធានី ខេត្ត ឲ្យតាមឃ្លាំមើល និងឃាត់ចាប់៕